Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

សាហាវមែន!សម្លាប់ក្មេងស្រីអាយុ៥ឆ្នាំរួចរំលោភនិងខ្វេះគ្រាប់ភ្នែកថែមទៀត

ឧត្តរមានជ័យ៖ រន្ធត់ខ្លាំងណាស់ក្មេងស្រីអាយុទើបតែ ៥ឆ្នាំត្រូវ ឃាត.កដៃឆៅសម្លាប់រួចរំលោភនិងខ្វេះគ្រាប់ ភ្នែកទាំងសងខាងបន្ថែមទៀត បន្ទាប់មកត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានក្រោយពេលជន សង្ស័យធ្វើសកម្មភាព
ហេតុការណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៣ខែតុលាឆ្នាំ ២០១៨ នៅចំណុចភូមិ អូរតាមែង ឃុំអន្លង់ វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជយ័។

ជនសង្ស័យដែលជាឃាតកដៃឆៅត្រូវសមត្ថកិច្ចឃាត់ ខ្លួនមានឈ្មោះ ជិន ជឿន ភេទ ប្រុសអាយុ១៧ឆ្នាំទីលំ នៅស្រុកបារ៉ាយណ៍ខេត្តកំពង់ធំ មកស្នាក់នៅ ភូមិអូរតាមែង ឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ មុខរបរធ្វើសិប្បកម្មឈើ។ ចំណែកសពក្មេងស្រីរង គ្រោះមានឈ្មោះ ហ៊ុន ស្រី រ៉ា ហៅ រ៉ា រឺហៅញ៉ាញ់ ភេទស្រីអាយុ ៥ឆ្នាំរស់នៅភូមិឃុំ កើតហេតុ ។

សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងបានឲ្យដឹងថា បន្ទាប់ទទួលព័ត៌មានថាមានករណីសម្លាប់ក្មេងស្រីនៅវេលា ម៉ោង ៩និង៣០នាទីយប់ភ្លាមៗដោយមានការបព្ជាារផ្ទាល់ពីលោកស្នងការសមត្ថកិច្ចនគបាលបានចុះស្រាវ ជ្រាវកំណត់បានមុខសញ្ញាឈានធ្វើការឃាត់ខ្លួនជន សង្ស័យបានម្នាក់មានឈ្មោះ ជិន ជឿន ភេទ ប្រុសអាយុ១៧ឆ្នាំ នាំយកមកធ្វើការសាកសួរ ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះយកទៅសម្លាប់និងរំលោភរួចខ្វេះគ្រាប់ភ្នែកពិប្រាកដមែន ព្រោះដោយសារតែខឹងនិងម្ដាយក្មេងស្រីបានមើលងាយរូបគេដោយដៀលខ្លួនថាមកនៅសំយ៉ាបផ្ទះរបស់គេ ។ ជនសង្ស័យបាន ឆ្លើយសារភាពបន្តទៀតថា នៅវេលាម៉ោងប្រហែលជាង៣រសៀលរូបគេបាន ឃើញក្មេងស្រីរងគ្រោះដេកលក់នៅក្នុងអង្រឹងក្រោម ផ្ទះតែម្នាក់ឯងពេលនោះ ខ្លួនបានដើរទៅចាប់បីក្មេងស្រីរងគ្រោះយកទៅក្រោយផ្ទះ ចំងាយប្រហែល៨០ម៉ែត្រ ខណៈក្មេងស្រីបានភ្ញាក់ដឹងខ្លួន ពេលនោះរូបគេបានចាប់ច្របាច់ក រហូតដាច់ខ្យល់ស្លាប់ រួចក៏បានធ្វើសកម្មភាពរំលោភ បានសម្រេច១ដងហើយក៏ដើរចេញពីកន្លែងកើតហេតុ មកយកកូនកាំបិតចិតបន្លែចុងស្រួចនៅផ្ទះរបស់ខ្លួនរួចក៏ត្រឡប់ទៅវិញ បន្ទាប់មកយកកាំបិតអាផ្ដាច់បំពង់កជន រងគ្រោះ ព្រោះខ្លាចមិនស្លាប់ និងបានចាក់បំបែកគ្រាប់ ភ្នែកទាំង២របស់ជនរងគ្រោះថែមទៀត ព្រោះធ្លាប់ឮគេ និយាយថាបើសម្លាប់មនុស្សចាក់ឬខ្វេះគ្រាប់ ភ្នែកចេញ ទើបសមត្ថកិច្ចមិនរកឃើញ ។

បច្ចុប្បន្នជនសង្ស័យជាឃាតក ដៃឆៅ សម្លាប់រំលោភត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕