Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថបញ្ជូន​ជនសង្ស័យ​៦នាក់ ពាក់ព័ន្ធ​ករណីគ្រឿងញៀន​រួចនិងវត្ថុតាង​ទៅ​តុលាការ​

ព្រះសីហន៖​ កម្លាំងកងរាជអាវុធហតខេត្ត​ ព្រះ​សីហនុ​ បាន​បញ្ជូនជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់រួម​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការកាលពីរសៀលថ្ងៃទី២៨​ខែមីនាឆ្នាំ២០២០។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យដឹងថាកម្លាំងបាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​រួម​និង​វត្ថុតាង​ទៅ​តុលាការពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។​ដែល​បាន​បង្ក្រាប​ក្នុង​ទីតាំង​២​ផ្សេងៗ​គ្នា​នៅ​ក្រុមទី​៣៨​ភូមិ​១​និង​ភូមិ​៦ សង្កាត់​៤ ក្រុងនិង​ខេត្តព្រះសីហនុ​។​

សមត្ថកិច្ចអាវុធហត្ថបានអោយយដឹងថា​ ជន​សង្ស័យ​ដែលត្រូវបញ្ជួនទៅតុលាការនោះ​មាន៖​ ទី១/​ ឈ្មោះ​ សេង​ ភា​រុន​ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​។​ ២-ឈ្មោះ​ ​ដួង​ លី​ណា​ ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​។ ៣-ឈ្មោះ​ ផេង​ វ៉ាន់ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។​ ៤-ឈ្មោះ ហ៊​ន តួ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។​ ៥-ឈ្មោះ សរ​ ធី​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ ​ទី៦-ឈ្មោះ​ ចេង​ សុឃា​ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​សន្តិសុខ ​ស្នាក់នៅ​សង្កាត់​០៤ ក្រុងព្រះសីហនុ​។​ វត្ថុតាង​ដកហូតរួមមាន​៖​ ១,​ម្សៅ​ស​ថ្លា​ចំនួន​៨៣​កញ្ចប់​២,​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៩៨​គ្រាប់​៣,​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​៤,​ដប​ជក់​ចំនួន​៣​។​៥,​ជញ្ជីង​ថ្លឹង​ចំនួន​១​។​៦,​លុយ​ខ្មែរ​ចំនួន​៤០០.០០០​រៀល​។​៧,​ដែកកេះ ចំនួន​១​។​៨,​ខ្សៀ​ជក់ ចំនួន​១​។​៩,​ម៉ូតូ ចំនួន​១​គ្រឿង​៕

ចែករំលែកអត្ថបទ