Wednesday, November 11, 2026
Latest:
ព័ត៌មាន​ជាតិ

កម្ពុជារកឃេីញអ្នកជំងឺ COVID-19​ម្នាក់​ទៀត សរុបចំនួន១០៣ ករណី និងព្យាបាលជាសះស្បេីយចំនួន ៨នាក់​ទៀត សរុប២១នាក់

ភ្នំពេញ៖​ គិតត្រឹមរហូតម៉ោង ៨និង២០នាទី​ព្រឹកថ្ងៃទី២៩មីនា២០២០ក្រសួងសុខាភិបាល បានរកឃេីញអ្នកជំងឺ COVID-19ម្នាក់ទៀត (ភេទស្រីជនជាតិខ្មែរប៉ះពាល់ផ្ទាល់ជា​មួយអ្នកជំងឺវិជ្ជមានCOVID-19)សរុបទាំងអស់ប្រទេសកម្ពុជាមានចំនួន ១០៣ ករណី បាន​ព្យាបាលជាសះស្បេីយចំនួន ៨នាក់ទៀត សរុប ២១នាក់ ស្លាប់គ្មាន ។

ចំពោះករណីនេះ ពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។

សូមបញ្ជាក់: ករណីជនជាតិអង់គ្លេសពីរនាក់​ព្យាបាលជាសះស្បេីយនៅមន្ទីរខ្មែរ សូវៀត គាត់ទាំងពីរនាក់រកឃេីញវិជ្ជមាននៅ​មន្ទីរ​ពេទ្យខេត្តកំពុងចាម តែត្រូវបានបញ្ជូនមក​ព្យាបាលនៅភ្នំពេញ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕

ចែករំលែកអត្ថបទ