Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

ប្លន់ម៉ូតូបានសម្រេចទៀតហើយនៅខណ្ឌទួលគោក​

ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមចោរមួយក្រុមជិះម៉ូតូ៤គ្រឿងមកស្ទាក់ប្លន់យកម៉ូតូបានសម្រេចរួចនាំគ្នាជិះគេចខ្លួនបាត់ ស្រមោល
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា ម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី០៣ មិថុនា​ ២០១៨ នៅតាមបណ្តោយផ្លូវ៣១៣ កែងផ្លូវ៦០៨​ (ជិតសលកវិទ្យាបញ្ញាសាស្រ្ត) ស្ថិតសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្ដីបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូមកពីទិញនំបុ័ងសាច់បំណងត្រឡប់ទៅផ្ទះលុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿងដេញមកពីក្រោយរួចធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប្លន់យកទៅបាត់ដោយសុវត្ថភាពមិនរំខានដល់ សមត្ថកិច្ចមូលដ្ឋានឡើយ ។
ម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះ ម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៨ ពណ៍ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GX-3357)​ ។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលបឹងកក់២តែប៉ុណ្ណោះដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍វែងមុខក្រុមជនសង្ស័យយកមកផ្ដន្ទាទោស ៕