សន្តិសុខ​សង្គម

បើម៉ូតូកង់បីបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវ​រថយន្តហាយឡែនឌ័របុកបណ្ដាលឲ្យខូចខាត​យ៉ាងដំណំ

ភ្នំពេញ ៖​ បុរសម្នាក់បេីកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្ត​ ហាយឡែនឌ័របុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ហេតុការណ៍គ្រោះចរាចរណ៍ខាងលើនេះបានកើតឡើងកាលវេលា ម៉ោង១២និង​៣០​នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៧ខែ​មីនា​​ឆ្នាំ២០២០​ នៅត្រង់ចំណុចមុខបុរី ម្លិះស តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿង ពាក់​ស្លាកលេខ ភ្នំពេញ1GU-0756 បើកបរ​ដោយបុរសម្នាក់ធ្វេីដំណេីរ​តាមបណ្ដោយផ្លូវ​២១៧ ទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ​បានបត់ឆ្លងផ្លូវដោយខ្វះការ​ប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាកហាយឡែនឌ័រ​មួយគ្រឿង​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN-47​83បើកបរដោយបុរសម្នាក់ធ្វេីដំណេីរ តាមបណ្តោយផ្លូវ២១៧ដូចគ្នាទិស​ដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿន​ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូកង់បី​ឥណ្ឌា​ពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាវិលបីបួនជុំ​ រងការខូចខាតយ៉ាងដំណំ។ ចំណែក​រថយន្ត ផ្ទុះពោង បែកធុងទឹកទៅមុខ​លែងរួច​ សំណាងល្អម្ចាស់ម៉ូតូកង់បីឥណ្ឌាគ្រាន់តែរងរបួសស្រាល។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅជំនាញ​ចរាចរណ៍ មកវាស់វែងយកម៉ូតូកង់បីឥណ្ឌា និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕