Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ៦នាក់​ជាប់ពាក់ព័ន្ធ​ករណីគ្រឿង​ញៀនត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់​ខ្លួន​ជា​បន្តបន្ទាប់និងដកហូតគ្រឿងញៀនបានមួយ​ចំនួន

កំពង់ស្ពឺ​៖​ កម្លាំងស្នងការដ្ឋាន​នគរបាល​ ខេត្ត​កំពង់ស្ពឺ​ សហការជាមួយកម្លាំងនគរបាល​ស្រុកចំនួន២ដែលដឹកនាំដោយផ្ទាល់ពីលោក​ឧ​ត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានធ្វើការស្រាវជ្រាវនិង​បង្ក្រាប​ មុខសញ្ញាចែកចាយនូវសារធាតុ​ញៀនដោយខុសច្បាប់​ ដោយឃាត់ខ្លួនក្រុម​ជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់នៅ​ទីតាំងផ្សេងពីគ្នានិងដកហូតគ្រឿងញៀនបានមួយចំនួន​ ៖​ ដោយទីតាំងទី០១សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យចំនួន៤​នាក់​ នៅវេលា​ម៉ោង០៦និង​០០នាទី​ ល្ងាចថ្ងៃទី ០៩ខែមិនាឆ្នាំ២០២០ នៅចំណុច​ភូមិសំបុកគ្រៀល ឃុំក្រាំង​ចេ​ក​ ស្រុកឧដុង្គ ។
ជនសង្ស័យ៤នាក់ដែលនគរបាលឃាត់ខ្លួន​រួមមាន​ ៖​ ទី០១/ មានឈ្មោះ រ៉េត រ៉ាហ្វុង​ ភេទ​ប្រុសអាយុ២៤ឆ្នាំ/​ ២-ឈ្មោះ រ៉េត លីម៉ាកូ ភេទប្រុស អាយុ១៩ឆ្នាំ / ៣-ឈ្មោះ ឃុន គង់គីម​ ភេទប្រុស អាយុ២៤ឆ្នាំ/​៤​-​ឈ្មោះ ទឹម ឌីណា ភេទប្រុសអាយុ១៦ឆ្នាំ អ្នកទាំង៤នាក់​រស់នៅ​ភូមិត្នោត ឃុំក្រាំងចេក ស្រុកឧដុង្គ ដកហូតម្សៅក្រា​ម​ពណ៌សថ្លាសង្ស័យជា​គ្រឿងញៀនចំនួន១៨​ក​ញ្ចប់-ទូរស័ព្ទដៃ៣​គ្រឿង​-អាវុធកែច្នៃ២​-ដាវ១ដើម​ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿង​ញៀនមួយ​ចំ​នួន​ ។ ចំណែក​២នាក់​ទៀតឃាត់ខ្លួន​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​​យប់ថ្ងៃទី០៩ខែមិនា​ឆ្នាំ​២០២០ នៅចំណុចភូមិគគ្រួស ឃុំពេជ្រមុនី​ ស្រុកគង​ពិសី​ ។ ដោយ​ជនសង្ស័យទី០១/ មានឈ្មោះ​ ហ៊ុង សុភ័ស ភេទប្រុស អាយុ​៣៣​ឆ្នាំ រស់នៅភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិ​សី / ២-ឈ្មោះ វ៉ែន សុខនី ស្រី អាយុ៣៤ឆ្នាំ រស់នៅ​ភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ដកហូត​បានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង​ញៀន១៨​កញ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀន២ -ទូរស័ព្ទដៃ ៣គ្រឿង​ រួមនឹងឧបករណ៍​ប្រើ​ប្រាស់គ្រឿង​ញៀ​នមួយចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​និងវត្ថុតាងត្រូវ​បាន​បញ្ជូនមក​ការិយា​ល័​យ​ជំនាញ​ខេត្ត​ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​ទៅកាន់​អយ្យការ​ អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ចាត់ការ​បន្តតាម​នីតិវិធី​ច្បាប់​ ៕

ចែករំលែកអត្ថបទ