Sunday, October 4, 2026
Latest:
សន្តិសុខ​សង្គម

ថ្លើមធំមែន​ ! មកនៅជាមួយបានជាង០១​ខែ​ហ៊ានលួច​យក​ រថយន្ត​ ថៅកែរបស់ខ្លួនទៅ​បាត់

កំពត​ ៖​ បុរសម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​ ព្រែកត្នោ​ ដើម្បីអោយ​សមត្ថកិច្ចជួយអន្តរាគមន៍​ ស្រាវជ្រាវតាមរក​រថយន្តរបស់គាត់​មកវិញ ខណៈដែលតៃកុងរថយន្តរបស់ខ្លួន​បានលួច​បើករថយន្តគេច​បាត់ស្រមោល​ ៖​ ​ហេតុការណ៍ដែលជនសង្ស័យជាតៃកុងបានលួចយក​រថយន្តថៅកែ​ របស់ខ្លួននេះកើតឡើងកាលពីវេលា​ម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី២១​ខែមករាឆ្នាំ២០២២​ ដោយយកចេញពី​ចំណុច​ ត្រពាំងពៅ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ។

ជនរងគ្រោះមានឈ្មោះ​ ម៉ុក​ ខេន​ ភេទប្រុស​អាយុ៣៩ឆ្នាំជនជាតិខ្មែរ​ រស់នៅភូមិកោះ​ ខ្លូក​ឃុំកំពង់ត្រាច​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​ មុខរបរ​ រត់តាក់សុី​ ។

ចំណែកជនសង្ស័យមានឈ្មោះ​ ផាត​ សុខន​ ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ​ រស់នៅ​ភូមិ១​ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម​ ។​ ហើយរថយន្តដែលជនសង្ស័យយកទៅម៉ាក​ សាំងយ៉ុង​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AG-2120។

បើតាមសម្ដីជនរងគ្រោះជាម្ចាស់រថយន្តបាន​ឲ្យដឹងថា​ គាត់រកសុី​ ​រត់ឡានតាក់សុី​ ពីកំពត​មកភ្នំពេញ​ ពីភ្នំពេញទៅកំពត​ ដោយជួលតៃកុង​ដែលជាជនសង្ស័យបើកបានជាងមួយ​ ខែមកហើយ​ ​លុះនៅថ្ងៃកើតហេតុ​ ថ្ងៃទី២១​ខែមករាឆ្នាំ២០២២​ តៃកុងឡានរបស់គាត់បាន​បើកដឹកភ្ញៀវ​ពីកំពតមក​ភ្នំពេញដូចរាល់ដង​ ខណៈមកដល់ភ្នំពេញ​ដាក់ភ្ញៀវចុះអស់​ នៅ​ម៉ោងប្រហែល០១រសៀលស្រាប់តែគាត់​ជា​ម្ចាស់រថយន្តបានទាក់ទងតាមរយៈទូរសព្ទ័​ដើម្បីដាក់ភ្ញៀវពីភ្នំពេញមកកំពតវិញ​ស្រាប់​តែទាក់ទងលែងបាន​ បាត់ដំណឹងសូន្យរហូត​មកដល់ថ្ងៃទី២៤​ខែមករាឆ្នាំ២០២២នេះ​ ៕

ចែករំលែកអត្ថបទ