Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ភ្នាក់ងារកាសែត យុវជន តេជោ ម្នាក់ជិះម៉ូតូប៉ះរបាំងថ្មចែកផ្លូវដួលបាក់កស្លាប់

ភ្នំពេញ៖ បុរសម្នាក់ដែលជាភ្នាក់ងារកាសែត (យុវជន តេជោ) បានជួបគ្រោះថ្នាក់ ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅប៉ះនឹងរបាំងថ្ម ចែកទ្រូងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចខាង កើតរង្វង់មូលចោមចៅ ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ តាំង គ័ងឡុង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរភ្នាក់ងារកាសែត(យុវជន តេជោ) រស់នៅចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្គុតពី ពណ៌ស ពាក់ ស្លាក លេខភ្នំពេញ1GQ-2728 ជិះម្នាក់ឯង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត ខណៈមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅប៉ះនឹងរបាំងថ្មពុះចែក ទ្រូងផ្លូវបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់បាក់កស្លាប់ភ្លាមៗ នៅ នឹង កន្លែងតែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមក វាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំប្រគល់ឲ្យសាច់ ញាតិនៅពេលក្រោយ។ ចំណែកសព ជនរង គ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

ចែករំលែកអត្ថបទ