Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

បុគ្គលិក​ ហាងនំបុ័ង(ទី​ចាន់ថា)​ម្នាក់សង្ស័យមានវិបត្តិគ្រួសារតូចចិត្តលោតពីលើផ្ទះជាន់ទី២ស្លាប់

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យមានវិបត្តិគ្រួសារ​លែងលះ​ជាមួយនិងប្រពន្ធ​ តូច​ចិត្តលោតពី​លើផ្ទះជាន់​ទី២សម្លាប់ខ្លួន
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី០៣ខែកុម្ភៈ​ឆ្នាំ២០២០​ នៅចំណុចផ្ទះ​ សិប្បកម្មធ្វើ​នំបុ័ង​ យីហោ(ទី​ ចាន់ថា)​ តាមបណ្ដោយផ្លូវលំក្រុម​ទី១៣​ ភូមិដើមអំពិល​ សង្កាត់ច្បារអំពៅ១​ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកម្មករដែលធ្វើ​ការនៅជាមួយគ្នាបានប្រាប់ឲ្យដឹង​ថា​ បុរស​រង​គ្រោះជាមនុស្សស្លូតបូតមិនសូវនិយាយ​ស្ដីអ្វីនោះទេ​! ហើយជនរងគ្រោះបានលែង​លះជាមួយប្រពន្ធយូហើយតែនៅមិនទាន់បានផ្ដិតមេដាយ​ ។
ប្រភពដដែលបានបន្តថា​ កាលពីអំឡុង​ថ្ងៃ​ចូលឆ្នាំចិនកន្លងផុងទៅថ្មីៗនេះ​ ថៅកែ​ ហាង​នំបុ័ង​ បានអោយកម្មករឈប់សម្រាកការងារ​ពេល​នោះជនរងគ្រោះបានទៅលេងស្រុក​កំណើត​ផឹកសុី​ស្រវឹងព្រឺៗ​ ហើយបានជួប​និងប្រពន្ធ​ ក៏ស្ទុះទៅអោបពីក្រោយ​ ភ្លាមៗនោះ​ប្រពន្ធបានទះមួយកំផ្លៀងហើយប្រាប់ថា​ យើង​លែងគ្នាហើយកុំស្និតស្នាលទៀតអី​ ។
ប្រភពបានបន្ថែមទៀតថា​ បន្ទាប់មកបុរសរង​គ្រោះបានមកភ្នំពេញធ្វើការវិញតែហាក់មានសភាពស្រងូតស្រងាត់គិតច្រើន​ ព្រោះដឹងថាជិតដល់ថ្ងៃឡើងតុលាការផ្ដិតមេដាយ​ លែងជាមួយប្រពន្ធ​ ហើយនៅយប់ថ្ងៃទី០២​ខែកម្ភៈវេលាម៉ោងប្រហែល០៨កន្លះយប់ជនរងគ្រោះរកលោតពីលើផ្ទះ​ម្ដងហើយតែត្រូវ​បានអ្នកធ្វើការជាមួយចាប់ទាន់​ លុះវេលា​ម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី​០៣ខែឆ្នាំដដែល​ក៏បានលោតពីលើផ្ទះជាន់ទី​២​ ទៀត​បណ្ដាលឲ្យធ្លាក់មកក្រោមរងរបួសធ្ងន់ធ្ងរ​ ភ្លាមៗត្រូវ​បានថៅកែ​ និងអ្នកធ្វើការជាមួយដឹងយកទៅ​ពេទ្យ​ សង្គ្រោះនៅអង្អែក​មាន​ជ័យ​ តែដោយសាររបួស​ធ្ងន់ពេកក៏បញ្ជួនបន្ត​ទៅមន្ទីរពេទ្យរុស្សុី​ តែជា​អកុសល​ ពេលទៅ​ដល់ជនរងគ្រោះបាន​ដាច់ខ្យល់ស្លាប់បាត់​ទៅហើយ​ ។

លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹកខែឆ្នាំដដែលទើបម្ចាស់ផ្ទះបានយករាយការណ៍មក​នគរបាលប៉ុស្តិ៍​ច្បារអំពៅទី១ ហើយ​សមត្ថកិច្ចប៉ុស្តិ៍ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ​កោសល្យវិច្ច័យ​ នៃស្នងការនគរបាល​ រាជធា​នីភ្នំពេញដើម្បីមកពិនិត្យនិង​ធ្វើកំណត់ហេតុ​ រួចបានសន្និដ្ឋានថា​ ​ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើផ្ទះពិត​ប្រា​កដមែន មិនជាប់ពាក់ព័ន្ធករណីឃាតកម្មអ្វីនោះទេ​ ។

សពជនរងគ្រោះមានឈ្មោះ​ ពេជ្រ គឹមហុង អាយុ៣២ ឆ្នាំមុខរបរបុគ្គលិកលក់នំប៉័ងស្នាក់​នៅកន្លែងកើតហេតុនិងមានស្រុកកំណើត​នៅភូមិអង្គ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្រោយពីសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យ​រួចបានធ្វើកំណត់ហេតុប្រគល់សពបុរសរង​គ្រោះជួនអោយទៅសាច់ញាតិយកទៅធ្វើ​បុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕