Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ទីបំផុត!​ ប្រជាការពារឃុំឬស្សីក្រាំងដែលវៃ​លោកតា​ ពិការជើង​ ត្រូវនគរបាលឃាត់ខ្លួន​បានហេីយ​

បាត់ដំបង៖​ ជនសង្ស័យដែលធ្វើសកម្មភាព​វៃ​ទៅលើលោកតា​ វ័យ៥៧ឆ្នាំម្នាក់បណ្ដាលឲ្យ​រងរបួស​ធ្ងន់ធ្ងរនោះពេលនេះកម្លាំងន​គរ​បាល​ជំនាញ​ឃាត់ខ្លួនបាន​ហើយ​កាលពីព្រឹកថ្ងៃទី៣១​ខែ​មករា​ឆ្នាំ​២០២០នេះ​ តាមបទបញ្ជារបស់ឯក ឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនគរបាលខេត្តបាត់​ដំបង​ ដែលដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី​ជេត​ ​វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​ ។

សូមរំលឹកថាកាលពីថ្ងៃទី២៩ខែមករាឆ្នាំ​២០​២០​ ក្រោយទទួលបានព័ត៌​មានដែល​បង្ហោះ​តាមបណ្តាញសង្គម លើកឡើងថា​(ប្រជាការពារ)នៅភូមិអ្នកតាទ្វារ ឃុំឫស្សី​ក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបង បាន​ប្រេី​ហិង្សាវាយទៅលើ​បុរសពិការជើងម្ខាង​ វ័យចំណាស់ម្នាក់​បណ្តាលឲ្យបាក់ដៃទាំងសង​ខាងរងរ​បួសធ្ងន់ធ្ងរ​ ត្រូវបានក្រុមគ្រួសារ​នាំ​ទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិសាត់​។

បន្ទាប់មក​ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន​ដាក់បទបញ្ជាទៅលោក​ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែន​ការងារព្រហ្មទ័ណ្ឌ ចាត់​​វិធានការស្រាវជ្រាវ​លើករណីនេះ​ រហូតឈានដល់ឃាត់ខ្លួនបាន​ជនសង្ស័យម្នាក់មាន​ឈ្មោះ​ កែវ ព្រឿនហៅ​ខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នក តា​ទ្វារ​ ឃុំឫស្សីក្រាំង​ស្រុកមោងឫស្សី​ខេត្តបា​ត់​ដំបង​ មានភារកិច្ចជា(ប្រជាការពារឃុំឬស្សីក្រាំង)​ ដើម្បីយកមកធ្វើការសាកសួរ​ ។
ចំណែកជនរងគ្រោះមានឈ្មោះ​ ហ៊ុន​ ខុម​ ភេទប្រុស​ អាយុ៥៧ឆ្នាំរស់​នៅភូមិអ្នក តា​ទ្វារ​ ឃុំឫស្សីក្រាំង​ស្រុកមោងឫស្សី​ខេត្តបា​ត់​ដំបង​ រងរបួសបាក់ដៃទាំងសងខាង​ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ​ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ច​ឃាត់​ខ្លួនបណ្ដោះអាសន្នដើម្បីធ្វើ​ការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី​ច្បាប់៕

ចែករំលែកអត្ថបទ