Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់! ចូលម៉ាស្សាវៃសិច​ គ្មានលុយ​ឲ្យគេ​ កើតអំពើហឹង្សា​ រត់យកកាំភ្លើងមកបាញ់រះជាច្រើនគ្រាប់

ភ្នំពេញ៖ បុរសក្លាហានម្នាក់បានចូលទៅកន្លែងម៉ាស្សាវៃសិច​ យីហោ«លីលី»រួច​រាល់គ្មានលុយអោយគេ​ ក៏កើតជាជម្លោះប្រតាយប្រតប់គ្នា​ រួចបានយកកាំភ្លើងAKមក​បាញ់រះជាច្រើនគ្រាប់បង្កការភ័យខ្លាចយ៉ាង​ខ្លាំងដល់​ប្រជាពលរដ្ឋដែលនៅក្បែខាង
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី​៣១ មករាឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងមុខ​ហាងម៉ាស្សា​ យីហោ«លី លី» ស្ថិតក្នុងភូមិ​ចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីជនរងគ្រោះមានឈ្មោះ​ ប៉ោក​សេរីវុធ កែភេទជាមនុស្សស្រី​ បាន​ប្រាប់​ឲ្យដឹងថា នៅមុនពលកើតហេតុ បុរសក្លាហានជាជនសង្ស័យបានចូលមកហាង ម៉ាស្សា​ យី​ហោ​(លី​ លី​)​ហើយបានយករូបនាង​រួម​ភេទ​ដោយនិយាយត្រូវគ្នាក្នុងតំលៃ(​ ២៥ដុល្លារ​)​ លុះពេលពេលរួចរាល់ចេញមកខាងក្រៅវិញ​នាងទាលុយស្រាប់តែហុចលុយអោយនាង​១៤០០០រៀល​ ខុសពីតំលៃដែលនិយាយគ្នាក៏​បានឈ្លោះប្រកែក​ ប្រតាយប្រតប់ គ្នារហូត​ខាង​នារីម៉ាស្សាចាប់ហែកអាវ​ បុរសក្លាហាន​និងបានទាញម៉ូតូម៉ាកហុងដា​ឌ្រីមសេ១២៥​ស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខ​ភ្នំពេញ​1GQ-2181 ដែលបុរសនោះជិះមកយក​ទុក​ ហើយស្រែកអោយមិត្តភក្តិដែលនៅ​ហាង​ក្បែរឲ្យមកជួយ ទើបបុរសជាជន​សង្ស័យឈប់ធ្វើសកម្មភាព ។
ប្រភពដដែលបានបន្តទៀតថា​ ភ្លាមៗបុរសរូប​នោះបានដើរចេញទៅបាត់​បាន​ប្រហែលជាកន្លះម៉ោង ស្រាប់តែឃើញដើរមកវិញដោយ​ដៃកាន់កាំភ្លើងAK សំដៅមករកហាងម៉ាស្សាខាងលើ​ ហើយបានបាញ់រះ៦ទៅ៧គ្រាប់បង្ក​ការភ្ញាក់ផ្អើលរួចក៏ចូលទៅយកម៉ូតូជិះចេញ​ទៅបាត់តែម្ដង ។

ជនសង្ស័យជាខ្មាន់កាំភ្លើង​ មិនទាន់ស្គាល់​ អត្តសញ្ញាណកំពុងគេចខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ច​ នគរបាល​​មូលដ្ឋានបានត្រឹមតែចុះមកពិនិត្យកន្លែងកើត​ហេតុ​ បានរកឃើញសំបកគ្រាប់AK៦គ្រាប់​ ​យកធ្វើកំណត់ហេតុនិងឲ្យជន​រងគ្រោះបំភ្លឺតែប៉ុណ្ណោះ​ ខណៈជនបង្កគេច​ខ្លួនបាត់។

មហាជនរងចាំមើលថាតើ​ លោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌ​ពោធិសែនជ័យ​ អាចស្រាវជ្រាវតាមចាប់ជន​សង្ស័យជាខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោស​បានដែរឬទេ?​ ៕

ចែករំលែកអត្ថបទ