Saturday, May 18, 2024
Latest:
សន្តិសុខ​សង្គម

លោក​ ហែម ហាវ​ ចេញ​មូប្បទានប័ត្រ​គ្មាន​សាច់​ប្រាក់​ ៤​ ម៉ឺនដុល្លារ​ ជាការ​ដោះ​ទាល់​

ភ្នំពេញ​៖​ បេី​តាម​ការ​បញ្ជាក់​ពី​លោក​ ភឿន ដារ៉ា​ ដែរ​មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ៣៦ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​យេីង​ឲ្យដឹងថា​ «កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មោះ ហែម ហាវ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ដែលជាអ្នកស្គាល់រាប់អានគ្នា បានមកជួប ពិភាក្សាជាមួយលោក អំពីការរៀបចំដីមួយកន្លែង ស្ថិតនៅភូមិទ្រា ឃុំកញ្ជរ ស្រុកពារាំង ខេត្តព្រៃវែង ដែលមានទំហំ ៣៨០០ ម៉ែត្រ​ការ៉េ​ មានទទឹង ១០០ ម៉ែត្រ​ និង បណ្ដោយ ៣៨ ម៉ែត្រ​ ដែលមានឈ្មោះ សំ ស្រីម៉ាច ភេទស្រី អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ដី ដើម្បីទុកលក់ឱ្យអតិថិជន ។

លោក​ ភឿន​ ដារ៉ា​ បន្ដថា​នៅពេលពិភាក្សាគ្នានោះ ឈ្មោះ ហែម ហាវ បាននិយាយប្រាប់លោកថា គាត់ខ្វះប្រាក់ សម្រាប់រៀបចំឯកសារផ្ទេរកម្មសិទ្ធិដី ចូលមកឈ្មោះ សំ ស្រីម៉ាច ហើយឈ្មោះ ហែម ហាវ បានសុំឱ្យខ្ញុំបាទចូលរួម សហការគ្នាជាមួយគាត់ ដោយសុំឱ្យខ្ញុំបាទចេញប្រាក់ចំនួន USD (២០,០០០ (ពីរម៉ឺនដុល្លារអាមេរិក) សម្រាប់ធ្វើការងារ ខាងលើនេះ ហើយឈ្មោះ ហែម ហាវ បានធានាអះអាងជាមួយខ្ញុំបាទថា នឹងរៀបចំការងារខាងលើនេះ ឱ្យបានជោគជ័យ នៅក្នុងរយៈពេល ០៤ (បួន) ខែ និង បែងចែកចំណែកភាគហ៊ុនមកឱ្យខ្ញុំបាទ ចំនួន ៣៥% (សាមសិបប្រាំភាគរយ) នៃ​ តម្លៃដីសរុបដែលលក់បាន បើមិនដូច្នេះទេ ឈ្មោះ ហែម ហាវ សុខចិត្តសងប្រាក់មកឱ្យខ្ញុំបាទវិញ មួយគុណនឹងពីរ ដោយ ឈ្មោះ ហែម ហាវ បានចេញមូលប្បទានបត្រចំនួន ០១ (មួយ) សន្លឹក របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) លេខ 396063 កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន USD ៤០,០០០ (បួនម៉ឺនដុល្លារអាមេរិក) ដើម្បីទុកបង្វិលសងប្រាក់មកឱ្យខ្ញុំបាទវិញ ។

បុរស​ដដែល​បញ្ជាក់​បន្ថែម​ទៀត​ថា​ លុះក្រោយមក កន្លងផុតរយៈពេលកំណត់ ០៤ (បួន) ខែ លោក​បានទំនាក់ទំនង ទៅឈ្មោះ ហែម ហាវ សួរនាំអំពីការងារខាងលើ ប៉ុន្តែឈ្មោះ ហែម ហាវ មិនអាចរៀបចំការងារខាងលើនេះបានទ នៅពេលនោះ លោក​បានទាមទារឱ្យឈ្មោះ ហែម ហាវ ដោះស្រាយអំពីបញ្ហានេះដែរ ប៉ុន្ដែពុំមានដំណោះស្រាយឡើយ ។

លោក​ ភឿន​ ដារ៉ា​ បាន​ឲ្យ​ដឹង​ទៀត​ថា​ លុះដល់ថ្ងៃកំណត់ដែលត្រូវទូទាត់ប្រាក់តាមមូលប្បទានបត្រខាងលើ លោក​ក៏បានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ នៅធនាគារ ប៉ុន្តែធនាគារបានបញ្ជាក់ថាមូលប្បទានបត្រនោះ មិនអាចទូទាត់បានឡើយ គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩ ៣៨ នាទីព្រឹក ។

លោក​ ភឿន​ ដារ៉ា​ ថា​ទង្វើរបស់ឈ្មោះ ហែម ហាវ ជាអំពើមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និង
ដោយមានចេតនា​ ធ្វើឱ្យខូចប្រយោជន៍របស់លោក យ៉ាង ធ្ងន់ធ្ងរ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​ លោក​ ហែម​ ហាវ​ បាន​បញ្ជាក់​ប្រាប់​តាម​រយះ​ទូរស័ព្ទ​ មកអង្គ​ភាព​សារព័ត៌មាន​យេីង​កាល​ពីថ្ងៃ​ទី​ ១៥​ មិថុនា​ ឆ្នាំ២០២២​ ឲ្យដឹងថា​ លោក​ពិត​ជា​បាន​ចេញ​ មូប្បទានប័ត្រ​ ដែរ​មាន​ទឹក​ប្រាក់​ ៤​ ម៉ឺនដុល្លារ​ពិត​ប្រាកដ​មែន​។