Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

គ្រាន់តែដឹកខ្មោចឈ្លោះប្រកែកគ្នា​ វាយបំបែកកញ្ចក់រថយន្ត​

ភ្នំពេញ ៖ ក្រុមរថយន្តគ្លីនិច​ ឈ្លោះគ្នា ដណ្តើមម៉ូយ ដឹកសពគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងសឹងរាល់ថ្ងៃ និង​រាល់យប់ ធ្វើឲ្យឡានពេទ្យ ឯកជន គ្លីនិករស្មី​ មួយគ្រឿងបាន​បែកកញ្ចក់ អ្នកបើកបរ រងរបួស ព្រោះត្រូវបងធំ កាង ដឹកខ្មោចម្នាក់ ជិះម៉ូតូ មកតាមវាយ​បង្កឲ្យមានការ​ភ្ញាក់ផ្អើលទាំងព្រះសង្ឃ​ ស្ពាយថង់យាមរត់ចេញពីវត្ត​ កាលពីវេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៨ នៅ​ឈាប​ដ្ឋាន ក្នុងបរិវេណវត្តតាំងកសាងខាងត្បូង ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲយដឹងថា មុនកើតហេតុ រថយន្ត របស់គ្លីនិក រស្មី ម៉ាក សាំយ៉ុង ពណ៌ស ចាប់សុីរ៉ែន ពាក់ស្លាកលេខ ព្រះសីហនុ2A-9825បានដឹកសពជនរងគ្រោះដែលគ្រោះ​ថ្នាក់ចរាចរណ៍ ម្នាក់ ពីផ្លូវហាណូយ ខណ្ឌសែនសុខ មកតម្កល់​នៅ ឈាបដ្ឋាន វត្តតាំងកសាងខាងត្បូង គ្រាន់តែបើក​មកដល់ ត្រូវបាន បុរសម្នាក់ ដែលគេស្គាល់ថា បងធំ កាងឡាន ដឹកខ្មោច ដឹកជនរងគ្រោះ ល្បីប្រចាំក្រុងភ្នំពេញមករក​រឿងឈ្លោះប្រកែកនិងវាយកញ្ចក់រថយន្តបណ្ដាលឲ្យបែក​ ។

តាមប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពញ មតិភាគច្រើន លាន់មាត់ បងធំកាងឡាន ដឹកខ្មោច ដឹកជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ក្នុងទីក្រុងភ្នំពេញ រាល់ថ្ងៃ រាល់យប់ ត្រូវបានគេស្គាល់គ្រប់គ្នា ជាបុរសម្នាក់ ឈ្មោះ ងួន ប្រាក់ធី ហៅឌី ប្រើប្រាស់វិទ្យុទាក់ទង ID ហស្សនាម « ក្តាមពេជ្រ » ដែលមានមុខរបរគួកជេរ គ្រប់​សព្វ ទាហានមិនចំទាហាន ប៉ូលីស មិនចំប៉ូលីស មានមុខ​ដើរកាងសឹងគ្រប់រឿង ហើយកន្លងមក ឃើញតែសមត្ថកិច្ច អាវុធហត្ថ ក្រសួងសុខាភិបាល ចាប់ឃាត់ខ្លួន យកទៅធ្វើកិច្ចសន្យា អប់រំ ច្រើនលើកច្រើនសារ នៅតែមិនរាងចាល លើកមុនកាងឡានពេទ្យ អ្នកស្រី ខឹម រ៉ានី មកដល់លើកនេះមិនដឹងបែកបាក់ផ្ទៃក្នុងយ៉ាងម៉េច ទើប ងួន ប្រាក់ធីមកតាមវាយបំបែកកញ្ចក់រថយន្ត គ្លីនិករស្មីទៅវិញ ? ។

តាមសម្តី បុរសម្នាក់ ជាអ្នកបើកបរ រថយន្តរស្មី រងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ​ ខ្លួនបានចេញទៅដឹក​សពគ្រោះថ្នាក់​ចរាចរណ៍ នៅផ្លូវហាណូយ លើកសពដាក់ក្នុងរថយន្តហើយ ទើបឃើញរថយន្ត របស់លោក ងួន ប្រាក់ធី ទៅដល់រកដឹកដែរ ហើយខ្លួនក៏បើក យកសពមកដាក់តម្កល់នៅវត្តតាំងកសាងខាងត្បូង ស្រាប់តែ លេចមុខជនបង្ក បងធំ លោក ងួន ប្រាក់ធី ជិះម៉ូតូ YAMAHA មកដល់ បង្កជម្លោះរករឿងចោទប្រកាន់ ថាដណ្តើមខ្មោចរបស់គេ វាយទាំងកញ្ចក់រថយន្ត បណ្តាលឲ្យបែកទៀតហើយរត់ចោលម៉ូតូបាត់ ។

ក្រោយកើតហេតុ ខណៈដែលជនបង្ក រត់គេចទៅបាត់ សមត្ថកិច្ច ប្រាប់ឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍កាកាប២ និងយកម៉ូតូរបស់ជនបង្កទៅរក្សាទុក ចាំមើលថា ដំណោះស្រាយ៉ាងណា រឿងដដែលៗ មិនរាង​ចាលផង ចំពោះបគ្គលរូបនេះ ៕

ចែករំលែកអត្ថបទ