Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

អាសូរ! បុរសកម្មកអភ័ព្វម្នាក់ដេកស្លាប់ក្នុងការដ្ឋានចាក់លូចោលកូនប្រុសអាយុ៧​ គួរឲ្យសង្វក

ភ្នំពេញ៖​ បុរស​ម្នាក់ជាកម្មក​ ចាក់លូ​ បានដេក​ស្លាប់នៅក្នុងការដ្ឋានចាក់លូ​ សង្ស័យខ្យល់​(គ)​ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៩ខែ​មករាឆ្នាំ២០២០​ នៅចំណុចការដ្ឋានចាក់លូ​ភូមិត្នោតជ្រុំ១​ សង្កាត់បឹង២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះ​ ឆៀង​ ផល្លា ភេទ​ប្រុស​ អាយុ៣៨ឆ្នាំ​ ជាបុរសពោះម៉ាយ​ស្នាក់​នៅក្នុងការដ្ឋាន​កន្លែងកើតហេតុ​ មានកូន​ប្រុសម្នាក់អាយុ៧​ឆ្នាំ​ ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរង​គ្រោះនិងកម្មកដែលធ្វើការជាមួយបានឲ្យ​ដឹង​ថា​ បុរសរងគ្រោះ​ខានធ្វើការ២ទៅ៣ថ្ងៃ​មកហើយដោយសង្ស័យមិនស្រួលខ្លួន។
ប្រភពដដែលបានបន្តថា​ បុរសរងគ្រោះជា​មនុស្សចូលចិត្តផឹកស្រាជារាល់ថ្ងៃ​ដោយ​សារ​ពិបាកចិត្តប្រពន្ធរត់ចោល​ លុះ​ដល់ថ្ងៃ​កើត​​ហេតុ​ វេលាម៉ោងប្រហែល៩​ព្រឹក​ ជន​រងគ្រោះបានងើបឡើងសួរគេថា​ម៉ោងប៉ុន្មានហើយនិងបានដើរសុំលុយគេ​ទិញស្រាផឹកតែ​គេមិនអោយរួចក៏បានដេក​ទៅវិញ​ លុះ​ដល់ម៉ោងកើតហេតុ​ កម្មកនៅក្នុង​ការដ្ឋាន​ដែលធ្វើការមួយគ្នាបានដើរទៅដាស់​ទើបដឹងថា​ ជនរងគ្រោះស្លាប់បាត់បង់ជីវិត​ទៅ​ហើយ​ បង្កអោយមានការភ្ញាក់ផ្អើល​ និងបាន​រាយការណ៍​ទៅសមត្ថកិច្ចមូលដ្ឋាន​ ចុះមកពិនិត្យ​នៅកន្លែងកើតហេតុ។

បន្ទាប់មកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោសលវិច្ឆយ​ បានសន្និដ្ឋាន​ថា​ បុរសរងគ្រោះ​ ស្លាប់ដោយសារគាំង​បេះដូង​ រួចបានធ្វើកំណត់​ហេតុប្រគល់ឲ្យសាច់ញាតិដឹកយកទៅ​តម្កល់នៅវត្តសំបួរ​មាសធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ