Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមួយខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សា មានជ័យ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានស្ដីទីគណៈកម្មាធិការនៃគណបក្សស្រុក ចូលរួមពិធីសម្ភោធដាក់ឱ្យប្រេីប្រាស់អគារសិក្សា ១ខ្នង ៥បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ សមាជិកសភា អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតអ្នកឧកញ៉ា និងលោកជំទាវ នៅសាលាបឋមសិក្សាមានជ័យ​ ឃុំស្រណាល ស្រុកក្រឡាញ់។

ក្នុងឱកាសនោះ ឯកឧត្ដមក៏បានឧបត្ថម្ភ​ជាអំណោយជូន ប្រជាពលរដ្ឋ៤០០នាក់ម្នាក់ៗសារុង១​ សិស្សានុស្ស៣៧០នាក់ម្នាក់ៗទទួលបានសៀវភៅសសេរ២ក្បាលប៊ិច២​ដើម បន្ទាត់២ កាបូបដាក់ប៊ិច១និងប្រាក់២០០០រៀល ឧបត្ថម្ភសាលាបឋមសិក្សាមានជ័យ៣លាន៧សែនរៀល ៕