Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ធ្វើសកម្មភាព​ ឆក់កាបូប​ ពីស្ត្រីម្នាក់មិនបានសម្រេចត្រូវសមត្ថកិច្ច​ ចាប់វាយខ្នោះ

ភ្នំពេញ៖​ កម្លាំងនគរបាល​ប៉ុស្តិ៍ផ្សារដេប៉ូទី២​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ បន្ទាប់ពីធ្វើ​សកម្មភាព​(ឆក់កាបូបយួរ)ពីស្ត្រីចំណាស់​ម្នាក់​មិនបានសម្រេច​ បណ្ដាលឲ្យស្ត្រីជា​រង​គ្រោះដួលម៉ូតូរលាត់ដៃជើង
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី​១៦ខែមករាឆ្នាំ​២០២០​ នៅចំណុចមុខផ្ទះលេ​ខ​០១Bផ្លូវ​លេខ​១៣៨​ កែង២១៥Z ក្រុមទី២៤​ ភូមិ៩​ សង្កាត់ផ្សារដេប៉ូទី២​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យទាំង​២នាក់ដែលឃាត់ខ្លួនរួមមាន៖​ ទី១-ឈ្មោះ​ យៀន រ៉ាវុធ ហៅ​ វុធ ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២​ ផ្លូវសុកហុក សង្កាត់​អូឫស្សីទី១​ ខណ្ឌ៧មករា (ជាអ្នក​បើកម៉ូតូជិះធ្វើសកម្មភាព) ។
ទី២-មានឈ្មោះ​ ឈាក សុវណ្ណរតន: ហៅ រតន: ភេទប្រុស អាយុ១៦ឆ្នាំ​ មុខរបរមិនពិត​ប្រាកដ ស្នាក់នៅផ្ទះលេខ២៧​ ផ្លូវសុខហុក សង្កាត់អូរឫស្សីទី១​ ខណ្ឌ៧មករា (ជានាក់ធ្វើ​សកម្មភាពឆក់) ។
ចំណែកជនរងគ្រោះ​មានឈ្មោះ​ កែវ សេង ភេទស្រី អាយុ៧១ឆ្នាំ​ មុខរបរនៅផ្ទះ​ស្នាក់នៅ​ផ្ទះលេខ២០B ផ្លូវលេខ១៣៨​ ក្រុមទី៣០​ ភូមិ​១០​ សង្កាត់ផ្សារដេប៉ូទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំងពីរនាក់ត្រូវបាន​នគរ​បាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន​នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូង​រាជធានីភ្នំពេញចាត់ការបន្តតាម​នីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ