Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឆេះឃ្លាំងស្តុបឈើនិងផ្ទះប្រជាពលរដ្ឋនៅខណ្ឌសែនសុខ​ មិនដឹងមូលហេតុ

ភ្នំពេញ៖​ អគ្គីភ័យឆេះឃ្លាំងស្តុបឈើ​ មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ និងរាលដាលដល់​ផ្ទះប្រជាពលរដ្ឋ​ បង្កឲ្យមានការភ្ញាក់ផ្អើល​ ដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ​ ជា​ច្រើនគ្រឿង​ មកអន្តរាគមន៍​ ជួយបាញ់ពន្លត់កាលពីវេលាម៉ោង០៥និង២០នាទីល្ងាចថ្ងៃទី​១១ខែមករាឆ្នាំ២០២០​ នៅចំណុចឃ្លាំងស្តុប​ឈើ​ មួយកន្លែង​ ស្ថិតក្នុងសង្កាត់គោកឃ្លាំង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា​ ដំបូងគេឃើញផ្សែងហុយ​បង្កជាអណ្ដាតភ្លើងឆាបឆេះចេញពីចំណុច​ឃ្លាំងស្តុបឈើ​ យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ បានរាយការណ៍​ទៅសមត្ថកិច្ចមូលដ្ឋាន​ ឲ្យទាក់ទងទៅកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យចេញរថយន្តជាច្រើន​គ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់​ ។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុ​នៃការឆាបឆេះ​ ខូចខាតទ្រព្យសម្បត្តិ​ និងប្រើប្រាស់រថយន្តបាញ់ទឹក​អស់ប៉ុន្មានគ្រឿង​នៅឡើយទេ​ ៕

ចែករំលែកអត្ថបទ