Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការសម្រេចដាក់គុកបុរស ២នាក់ ដែលរកស៊ីលស់ប្លង់ពីធនាគារ ជាបណ្តោះអាសន្ន ពីបទ ចេញសែកស្អុយ និងឆបោកប្រាក់

(ភ្នំពេញ)៖ ទីបំផុត! បុរស ២នាក់ ដែលកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ចេញសែកគ្មានសាច់ប្រាក់ និងឆបោកប្រាក់ ត្រូវបានលោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ម្សិលមិញ។

ការឃុំខ្លួនជនត្រូវចោទទី១ឈ្មោះ ឆុង ដារ៉ារិទ្ធ ភេទប្រុស និងទី២ឈ្មោះ ស៊ៃ សេត ភេទប្រុស មុខ រត់ការលស់ប្លង់ពីធនាគារ បានធ្វើឡើងបន្ទាប់ពីពួកគេត្រូវបានលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ពីបទ ឆបោកប្រាក់ និងពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់)។

សូមជម្រាបថា ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅគ្រាដែលពួកគេចូលឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ចក្នុងនីតិវិធីស៊ើបអង្កេតបឋម នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃបហរទេស៕

ចែករំលែកអត្ថបទ