Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ​ ឃាត់ខ្លួនដកហូតថ្នាំញៀន​២កញ្ចប់

ភ្នំពេញ៖ នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ កាល​ពី​វេលាម៉ោង១១យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវ១០៣ ក្នុងក្រុមទី១ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។

លោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែលឃាត់​ខ្លួនឈ្មោះ ថាច គឹមស៊ា ភេទប្រុស អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ហើយជាមុខ​សញ្ញាជួញដូរថ្នាំញៀន​ ។
អធិការនគរបាលខណ្ឌបន្តទៀតថា បន្ទាប់ពីតាមស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជន​សង្ស័យ ដើម្បីយកមកធ្វើការសាកសួរតាមជំនាញជាច្រើនម៉ោងក្រោយមក កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បាននិងកំពុងស្វែងរក​ប្រភពនៃគ្រឿងញៀន និងបក្ខពួកដែល​នៅ​សេសសល់ ដើម្បីមានវិធានការតាមបង្ក្រាបបន្តទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងស្ថិតក្រោម​ការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ឫស្សីកែវ​ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង​រាជ​ធានីភ្នំពេញ ចាត់ការទៅតាមនិតិវិធី៕