Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ៣នាក់ត្រូវការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួន

ខេត្តរតនគិរី៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង នៃស្នងការរដ្ឋានខេត្តរតនគិរី បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បើតាមការឲ្យដឹងពីការិយាល័យប្រឆាំងគ្រឿងញៀនថា ជំហ៊ានដំបូងកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដោយប្រវិធានជំនាញ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនបាន១កញ្ចប់ ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើស បន្ទាប់មកកំម្លាំងជំនាញបានធ្វើការសាកសួររួច បន្តឈានទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ក្នុងផ្ទះមុខសញ្ញាទី១ ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអជ្ញាអមសាលាដំបូងខេត្តរតនគិរី ហើយធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួនទៀត។ ហើយជនសង្ស័យដែលត្រូវឃាត់ខ្លួនបានមាន ១.ឈ្មោះ ជាង ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ តាល់ ពឹង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ៣
.ឈ្មោះ ដួង សុភ័ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
ក្រោយពីបានឃាត់ខ្លួន កម្លាំងជំនាញ បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៣នាក់ ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់ធំទម្ងន់១១.២០ក្រាម ទាំងសំបកថង់
ព្រមទាំងទូរស័ព្ទដៃ១គ្រឿង ដាវសាំមេរៃ២ដើម ជញ្ជីញថ្លឹងថ្នាំញៀន១គ្រឿង ម៉ូតូ២គ្រឿង ថង់ច្រកថ្នាំញៀនធំ និងសម្ភារៈសេពថ្នាំញៀនមួយចំនួនធំទៀតផង។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាករ់ួមទាំងវត្ថុតាង បានឃាត់ខ្លួន រក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីបន្ត កសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត៕