Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

លួចម៉ូតូកង់បី​ មិនបានសម្រេចត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់​បន្ទាប់ពីធ្វើសកម្មភាព (លួចម៉ូតូរឺម៉កកង់បី)
ហេតុការនេះបានកើតឡើងកាលពីវេលា​ម៉ោង​២និង២០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី​២១ខែធ្នូឆ្នាំ២០១៩​ នៅចំណុចមុខការដ្ឋាន​សំណង់ផ្ទះលេខ១៣៥ផ្លូវលេខ៥២៤ ក្រុម៥០ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យមានឈ្មោះ មិ សិលា ហៅខ្លា​ ភេទប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន៖​ ១-ម៉ូតូ០១គ្រឿងម៉ាក Suzuki Smash ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AF-8786 និងកន្ទុយ​រ៉ឺម៉ក​កង់បីមួយពណ៍លឿង (ជារបស់ជនរងគ្រោះ​ ដែលជនសង្ស័យឈ្មោះ មិ សិលា ហៅ ខ្លា លួច) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ