Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

ស្រវឹងស្រឿងៗនឹកឃើញស្រីបែជាបះខ្ទើយខ្វេះយកលុយអស់២០មុឺនរៀលប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យជាខ្ទើយម្នាក់តែងខ្លួនជា​ (ស្រី)​ រពឹសដៃខ្វេះយកលុយពីបុរសម្នាក់ជាង​២០មុឺនរៀលបានសម្រេច​ ត្រូវជនរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួន
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីកាលពីវេលា​ម៉ោង​១២និង៣០នាទី​រំលងអាធ្រាត្រ ឈានចូលថ្ងៃ​ទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែង​ផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

បុរសរងគ្រោះមានឈ្មោះ លី សារុន ភេទ​ប្រុសអាយុ២៨ឆ្នាំ មុខរបបតៃកុងឡាន ស្នាក់​នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យជាខ្ទើយ ប្រុសតែងខ្លួនជា(ស្រី)មានឈ្មោះ យឿន ហៅឆ្លូញ អាយុ​២៧ឆ្នាំ មុខរបនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំនើតស្រុកព្រះស្ដេចខេត្ត​ព្រៃវែង

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ស្រវឹងស្រឿងៗ​មានរម្មណ៍ផ្ដេសផ្ដាស់​ ហើយ​ក៏ទៅញ៉ែ​ ចំខ្ទើយតែងខ្លួនធ្វើជា(ស្រី)ស្អាតកំពុងឈរ​ដងផ្លូវ ក៏បបួលនាងទៅរួមរក័្សក្នុងដីឡូមួយកន្លែងដោយមិនបាននិយាយតម្លៃនោះទេរួចក៏ព្រមព្រៀងទៅជាមួយគ្នាដោយសារតុណ្ហាឡើងខ្លាំងកំពុងតែស្រួលផងនោះ ត្រូវខ្ទើយឆ្លៀតឱកាសស្ទាបអង្អែលរួចធ្វើសកម្មភាព​លូក​ហោប៉ាវខ្វេះយកលុុយបានជាង២០មុឺន​រៀលក៏រត់គេចខ្លួន តែដោយសារបុរសជាជនរងគ្រោះស្ទាបក្នុងហោប៉ាវបាត់លុយអស់ក៏បាន​រត់ដេញតាមទាយកលុយវិញព្រោះលុយនេះជាលុយថៅកែ​ តែខ្ទើយធ្វើស្រីនោះប្រកែកថាមិនបានយកទេហើយចេះតែ​ដើរបណ្ដើរត់បណ្ដើរហើយថែមទាំងកាន់ដុំថ្ម៣,៤ដុំទៀតផង។
ប្រភពបន្តថា​ ពេលនោះខ្លួននៅតែដើរតាម​រហូត​ដល់ស្តុបណតប្រីតក៏ជួបកម្លាំងសមត្ថកិច្ចកំពុងតែល្បាតជួយដេញតាម តែត្រូវខ្ទើយរូបនោះគប់មួយដុំថ្មបណ្ដាលឲ្យចំភ្នែកខាង​ឆ្វេងងងិតមុខដួលទៅនិងដីមួយសន្ទុះ ទើបដឹងខ្លួនក៏ដេញបន្តទៀតរួមទាំងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម និងប្រជាពរដ្ឋដេញរហូតដល់ទឹកដីខណ្ឌពោធិ៍សែនជ័យ ទើបឃាត់ខ្លួនបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣​ ព្រោះជាទឹកដីកើតហេតុ ។

ក្រោយសមត្ថកិច្ចយកមកដល់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣​ ជនរងគ្រោះមិនប្ដឹងផ្ដល់សុំតែលុយវិញដើម្បីទុកឲ្យថៅកែ ។ ចំណែកជនសង្ស័យជាខ្ទើយខាងលើទុកឲ្យសមត្ថកិច្ចធ្វើការអបរំរួចដោះលែងឲ្យមានសេរីភាពវិញផងដែរ៕