Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

ល្បួងក្មេងស្រីអាយុ១៣ឆ្នាំ​ រំលោភសេព​សន្ថវៈ​ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ បុរសល្មោភកាមម្នាក់​ លួងលោមក្មេងស្រីអាយុ១៣ឆ្នាំយកទៅរំលោភបានសម្រេច​ កាលពីវេលាម៉ោង០៨ និង១០នាទី យប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩ ត្រង់ចំណុច​បន្ទប់ទឹកបុរីសាន់ស៊ីម៉ិច ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ​ ។ លុះព្រឹកឡើងថ្ងៃទី​២២ ខែឆ្នាំដដែល ក៏ត្រូវបានយាយបង្កើតក្មេងស្រីមកប្ដឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វុធ លីហ្សា អាយុ១៣ឆ្នាំ ទីលំនៅបុរី​សាន់ស៊ីម៉ិច ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ចំណែកជនសង្ស័យល្មោភកាមមានឈ្មោះ សាំ គ្រៀង ភេទប្រុស អាយុ៤០​ឆ្នាំ មុខរបរកម្មករបុរីសាន់ស៊ីម៉ិច ស្នាក់នៅបុរី​សាន់ស៊ីម៉ិច​ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលា​ម៉ោង០៨និង១០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះ បានដើរចេញពីផ្ទះរបស់ឈ្មោះ សុន សុភាព ភេទស្រី អាយុ ២៧ ឆ្នាំ (ជាអ្នកស្គាល់គ្នាជាមួយក្មេងស្រីរងគ្រោះ) ដែលមានចម្ងាយពីផ្ទះក្មេងស្រីប្រហែល៣០០ម៉ែត្រ ខណៈពេលក្មេងស្រីរងគ្រោះដើរដល់ផ្សាររាត្រី​ ភូមិព្រៃ​សំព័រ​ក៏បានជួបនឹងជនសង្ស័យឈ្មោះ សាំ គ្រៀង កំពុងដើរលេងក្នុងផ្សាររាត្រី ហើយជនសង្ស័យក៏​បានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន១០​ដុល្លារ រួចចាប់ទាញដៃក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ទឹកផ្សាររាត្រី (ដែលសាងសង់មិនទាន់រួច) ។ បន្ទាប់មកជនសង្ស័យក៏បាន​យកដៃស្តាំសោយអាវក្មេងស្រីរងគ្រោះឡើងលើ ហើយដៃឆ្វេងចាប់សម្រាប់ខោ​ក្មេងស្រីរងគ្រោះ រួចឱ្យក្មេងស្រីរងគ្រោះឈរទល់មុខគ្នាជាមួយជនសង្ស័យ បន្ទាប់មកជនសង្ស័យបានថើបចិញ្ចើមក្មេងស្រីរងគ្រោះ រួចសម្រាប់ខោរបស់គេ (ជនសង្ស័យ) ចេញធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះដោយឈរទល់មុខគ្នាបានសម្រច០១លើក ។ ពេលធ្វើសកម្មភាពរំលោភសេពសន្ថវៈរួច ហើយជនសង្ស័យក៏បានប្រាប់ក្មេងស្រីរងគ្រោះថាកុំឲ្យនិយាយរឿងរ៉ាវ​ នេះឱ្យយាយ តា និងអ្នកដទៃបានដឹង ហើយក៏ដើរចេញទៅផ្ទះរៀងៗខ្លួន ។ លុះដល់ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទីព្រឹកក្មេងស្រីរងគ្រោះមានការឈឺចាប់ប្រដាប់ភេទ​យ៉ាងខ្លាំង ក៏បានអង្គុយយំនៅខាងមុខផ្ទះ ឃើញដូចនេះ ឈ្មោះ រី សុផល ភេទស្រីអាយុ៥៨ឆ្នាំ (ត្រូវជាយាយបង្កើតរបស់ក្មេងស្រីរងគ្រោះ)ក៏បានសួរនាំទៅចៅស្រី​ ពេលក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវខាង​លើប្រាប់យាយឲ្យបានដឹង។​បន្ទាប់មក​លោក យាយរបស់ក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រនៅថ្ងៃខែឆ្នាំដដែល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីទទួល​ពាក្យរួចវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ច​ ក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ នៅត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ បុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ យកមកធ្វើការសាកសួរ​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ​ តាមនីតិវីធីច្បាប់។

បច្ចុប្បន្ន​ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនិតិវិ​ធី​ច្បាប់ ៕