Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក ហែម សុមុនី ហៅ ម៉ៅ មេប៉ូលិសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងកំពុងយកអំណាចរកសុីដឹកឈើប្រឆាំងនិងបទបញ្ជារបស់រដ្ឋាភិបាល

ខេត្ត​ស្ទឹងត្រែង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំនៅខេត្តស្ទឹងត្រែង កំពុងតែយកអំណាចមករកសុីឈើ ដោយដឹកជញ្ជួនពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង យកទៅ ខេត្តរតនគីរី យ៉ាងពេញបន្ទុកដោយធ្វេីចរាចរណ៌នៅតាមដងផ្លូវជា​រៀងរាល់​យប់ ​គ្មាសមត្ថកិច្ច​ពាក់ព័ន្ធ​ណា​អើពើរ​ និងបង្ក្រាបនោះឡើយ។
សេចក្ដីរាយការណ៍បានបន្តទៀតថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ឈើដែល មាន​ឈ្មោះ​​ម៉ុច​ឈ្មោះម៉ៅ ឈ្មោះ​​កាំ​ង ឈ្មោះ​​ហេង​​ និងឈ្មោះឌុង ឈ្មោះទូ គឺជា​មេឈ្មួញ​ឈើដឹកជញ្ជួន​យ៉ាង​សកម្ម ​ប្រចាំ​ខេត្តស្ទឹងត្រែង​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងគ​គ្រឹកគ​គ្រេងជារៀងរាល់យប់ ​រថយន្ត​ក្រុមឈ្មួញដឹកឈើ​ទាំងនោះទោះខុសច្បាប់យ៉ាងណាក៏ ដោយក៏​គ្មានសមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ពាក់ពន្ធ័ណា​ហ៊ាន​ប៉ះពាល់​នោះឡើយ ។

បើ​យោងតាម​ប្រភព​ដ៏​ច្បាស់ការ​ណ៍សុំមិនបញ្ជេញឈ្មោះបានអោយ​ឲ្យដឹង​ថា​ឈ្មួញ​ឈើ​យ៉ាង​សកម្ម ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ ដែលដឹកជញ្ជូនឈើ ចេញ ពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង លក់អោយឈ្មួញចាំទិញ នៅជិត ស្ពានស្រែពក ទឹកដីខេត្តរតនះគីរី ដោយមានលោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំខេត្តស្ទឹងត្រែងជាអ្នកនាំផ្លូវទើបបានជាគ្មានសមត្ថកិច្ច ឬ ជំនាញពាក់ពន្ធ័ណាហ៊ានក្អក ៕

  

ចែករំលែកអត្ថបទ