Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍ផ្សារដើមគរឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាល​ ប៉ុស្តិផ្សារដើមគរ​ នៃអធិការដ្ឋានគរបាលខណ្ឌទួលគោក​ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពី​វេលាម៉ោង០២និង៥០ នាទីរសៀលថ្ងៃទី២០​ខែធ្នូឆ្នាំ២០១៩​ នៅចំណុចមុខផ្ទះលេខ៤៤ ផ្លូវលេខ២៣៤ ក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមាន​ឈ្មោះ​ យុំាង សុទី ហៅ ទីភេទ​ ប្រុស អាយុ៣៨ឆាំ្ន ជនជាតិខែ្មរ មុខរបរ​ និងស្នាក់នៅមិនពិតប្រាកដ (ដេកនៅតាមតូបក្នុងផ្សារដើមគរ) និង វត្ថុតាងដែលបានចាប់យករួម​មាន៖​ ក្រាមពណ៌សថ្លា (សង្ស័យជា​គ្រឿងញៀន ) ចំនួន០៦កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​កំលាំងនគរបាលប៉ុសិ៍្ត​ផ្សារដើមគរ បញ្ចូនទៅ​ កាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ដើម្បីធើ្វការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ