Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច​ បញ្ជូនខ្លួនក្រុមចោរវៃប្លន់នៅ​ខណ្ឌ​​ដង្កោ​៣នាក់​ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ នេះនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណី ឃាតកម្ម(វ៉ៃប្លន់សម្លាប់)ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញដើម្បីឲ្យចាត់ ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ
-ទី១ឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣​ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូងសង្កាត់កាកាបទី១​ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។
-ទី២ ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ​៣៦​ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់ ស្នាក់​នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-និងទី៣ ឈ្មោះ ប៉ុក សុខនីភេទប្រុស អាយុ​៤២ឆ្នាំជនជាតិខ្មែរ មុខរបរបើកបររថយន្ត​(ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។

សូមជម្រាបថា ជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីក្រុមជន សង្ស័យទាំង៣នាក់សហការគ្នាវ៉ៃប្លន់សម្លាប់យកម៉ូតូ កាលពីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០ ១៩ នៅលើផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

គួររំលឹកថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យជាករណីឃាតកម្មវៃសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះបានកើតឡើងនឹងបង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង ៦នឹង៣០ព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើមានឈ្មោះ មែក ភីន អាយុ ២៩ឆ្នាំ មុខរបរជាងកញ្ជក់ នឹងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិសែនជ័យ នឹងមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុក​កោះអណ្តាត ខេត្តតាកែវ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួល​បានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា​មានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាល​ប៉ុស្តិសាកសំពៅបានសហការជាមួយកម្លាំងជំនាញនៃអធិការខណ្ឌដង្កោបានចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួក​សុវត្ថិភាព នឹងកញ្ជក់ម៉ូតូ ហើយនៅលើដង​ខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី ។

តាមសាច់ញាតិសពបុរសខាងលើបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រឹមសង់ សេរី ២០១៥ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង​៨យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី១៦ ស្រាប់តែសមត្ថកិច្ចទាក់ទងមកថាជនរង​គ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់​ទៅហើយ ។

ក្រោយពិនិត្យរួចរាល់នឹងសាកសួរព័ត៌មានពីសាច់ញាតិសពបុរសខាងលើសមត្ថកិច្ចសន្និដ្ឋានថាជាករណីវៃសម្លាប់ប្លន់យកម៉ូតូ ដោយសារជនរងគ្រោះមុនស្លាប់បានជិះម៉ូតូចេញពីផ្ទះ ហើយខណៈនេះដែលសមត្ថកិច្ចជំនាញខណ្ឌដង្កោនឹងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕