Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ព្រោះតែគំនុំចាស់! ជនសង្ស័យម្នាក់ បានលួចដុតផ្ទះអ្នកដែលធ្លាប់មានរឿងជាមួយខ្លួន បណ្ដាលឱ្យឆេះខ្ទេច នៅស្រុកភ្នំព្រឹក!

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការករណីដុតផ្ទះគេឱ្យឆេះខ្ទេច ដោយសារគំនុំ ។

ហេតុការណ៍ភ្លើងឆេះផ្ទះនេះ បានកើតឡើងនៅក្រុមទី៩ ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៩ ខែមីនាឆ្នាំ២០២១។

លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះឃឹម ខា ភេទប្រុស អាយុ២៥ឆ្នាំ ។
ចំណែកជនរងគ្រោះឈ្មោះ អឿន ឃឿន ភេទប្រុស អាយុ៤៧ឆ្នាំអ្នកទាំងពីរនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ករណីនេះបណ្ដាលឱ្យខូចខាតផ្ទះទំហំ ១២ម៉ែត្រគុណ១៣ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី.រថយន្តម៉ាកកាមេរី១គ្រឿង.រ៉ឺម៉កកង់បី១គ្រឿង.ម៉ាស៊ីនកិនស្រូវ ១គ្រឿង.សម្ភារចៅមហាមួយឈុត.លុយនិងមាស ប្រាក់ចំនួន១០លានរៀល ។
សរុបការខូចខាតប្រមាណ(៥ម៉ឺនដុល្លារ)។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា៖ ការលួចដុតផ្ទះនេះ គឺដោយសារតែរឿងគំនុំចាស់ជាមួយម្ចាស់ផ្ទះ..!៕

ចែករំលែកអត្ថបទ