Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! ជិះម៉ូតូឌុបគ្នាដួលខ្ទាតចូលក្រោម​ កង់រថយន្ត​ កិនស្លាប់​ទាំង២​នា​ក់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់សង្ស័យជិះម៉ូតូទាក់ ដៃចង្កូតគ្នាបណ្តាលអោយដួលខ្ទាត់ចូលក្រោមកង់រថយន្ត កុងតឺន័រកិនស្លាប់គួរឲ្យអាណោចអធម៌
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង០៧ និង១៥​នាទីយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្បែរស្តុប ទួលពង្រ​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ។

សពរងគ្រោះទី១-មានឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ឯកជន ស្នាក់នៅបន្ទប់ជួល ជិត​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើត​ ភូមិប៉ាក់ព្រី ឃុំបឹង​ដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ទី២-​ ឈ្មោះ ខេង លក្ខណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៤៤ ផ្លូវលំ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនប្រុសស្រី២នាក់ជិះម៉ូតូ​មួយគ្រឿងម៉ាក​ ហុងដា ប៊ិត ពាក់ស្លាកលេខភ្នំពេញ​1HO-5624​ បើកដោយយុវជនម្នាក់ឌុបនារីម្នាក់​ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ​ វេង​ស្រេង ទិសដៅពីកើតទៅលិច ខណៈមក​ដល់ចំណុចកើតហេតុ​ សង្ស័យទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត​ បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្ត កុងតឺន័រ ខាងក្រោយកិន​ ស្លាប់ភ្លាមៗទាំងពីរនាក់គួរឲ្យរន្ធត់ ចំណែករថយន្តកុងតឺន័រ​ ដឹងថា​ កិនមនុស្សស្លាប់​ បើកគេចបាត់ស្រមោល ។​

ក្រោយកើតហេតុសមត្ថកិច្ច​ ជំនាញវាស់វែង​យកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំសាច់ញាតិមក​ទទួលយកនៅពេលក្រោយ ។ ចំណើកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់អោយសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕