Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌទួលគោកបង្ក្រាបទីតាំងកត់​ឆ្នោតវៀតណាមឃាត់ខ្លួនស្ត្រីអ្នកកត់ម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ​ ខណ្ឌទួលគោក​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣​ នៃអធិការ​ខណ្ឌទួលគោក​ និងអាជ្ញាធរ​សង្កាត់ផ្សារដេប៉ូទី៣ បានចុះបង្ក្រាបជាក់​ស្ដែងទីតាំងកត់ឆ្នោតវៀតណាម​ ខុសច្បាប់ដោយឃាត់ខ្លួនស្ត្រីអ្នកកត់ឆ្នោតបានម្នាក់រួមទាំងវត្ថតាង​មួយចំនួន
ប្រតិបត្តការណ៍ចុះបង្ក្រាប់នេះបានធ្វើឡើងកាល​ពីម៉ោងប្រហែល៤និង៣០នាទីរសៀល​ ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩​ ​នៅចំណុច​មុខផ្ទះ​លេខ​២៨C ផ្លូវលេខ២២៥ ក្រុមទី១៦ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា​ វត្ថុតាងចាប់យក​រួមមាន ៖ ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន០២សន្លឹក ត្រាចុះថ្ងៃ,ខែ,ឆ្នាំ ចំនួន០១ , ម៉ាស៊ីនគិតលេខម៉ាកGiraffe ចំនួន០១​គ្រឿង និងលុយខ្មែរចំនួន៧០៥០០៛ (ប្រាំពីរមុឺន ប្រាំរយរៀល ) និងទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿងស៊េរី CPH 1969 ពណ៌ខ្មៅប្រើស៊ីម​លេខ 077 710 957 ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាល​ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ