Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

កុដ្ឋ១ខ្នងក្នុងវត្តលង្កាត្រូវអគ្គីភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិមួយចំនួនធំ

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះ កុដ្ឋព្រះសង្ឃវត្តលង្កាមួយខ្នងយ៉ាងសន្ធោសន្ធៅទាំងកណ្ដាលអាធ្រាតបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងសមត្ថកិច្ច
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ខណ្ឌចំការមនរាជធានីភ្នំពេញ។

យោងតាមសម្ដីពីព្រះសង្ឃបានប្រាប់ឲ្យដឹងថា ដំបូងឡើយ គឺផ្ដើមចេញពីទុសេខ្សែភ្លើងលើកុដ្ឋលេខ៤ ដែលមានទំហំ ១០ម៉ែត្រ×២០ម៉ែត្រ ហើយក៏បង្កចេញជាអណ្ដាតភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅតែម្ដង ។ ក្នុងអំឡុងពេលនោះ ព្រះសង្ឃក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចេញមកជាច្រើនគ្រឿង ដើម្បីជួយបាញ់ពន្លត់ផងដែរ ដោយបានប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន និងបាញ់រលត់ទៅវិញនៅវេលាម៉ោង២ រំលងអាធ្រាតថ្ងៃដដែល ។
ករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីទុសេខ្សែភ្លើង ទើបបង្កឲ្យមានអគ្គិភ័យឆេះអស់កុដ្ឋមួយខ្នង ១០ម៉ែត្រ ×២០ម៉ែត្រនិងមានការខូចខាតម៉ូតូអស់ចំនួន៣ គ្រឿង និងសំភារៈក្នុងកុដ្ឋមួយចំនួនធំ តែមិនបង្កឲ្យព្រះសង្ឃ និងកម្លាំងសមត្ថកិច្ចដែលចុះជួយពន្លត់ រងរបួសនោះទេ៕

ចែករំលែកអត្ថបទ