Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់​តូចចិត្តនិងខ្លួនមានជំងឺប្រចាំកាយរ៉ាំរ៉ៃគិតខ្លីមកលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច

ភ្នំពេញ៖​ ស្ត្រីវ័យចំណាស់ម្នាក់តូចចិត្តនិងខ្លួនមានជំងឺ ប្រចាំកាយ គិតខ្លីមកលោតទឹកនៅលើស្ពានជ្រោយចង្វារ​ប៉ងបញ្ចប់ជីវិតតែមិនបានសម្រេច
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើត ឡើងកាលពីវេលាម៉ោង​១និង៣០នាទីរសៀល​ថ្ងៃទី ២៣​ខែកក្កដា​ ឆ្នាំ២០១៨​ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី​ ​ភូមិ​ដើមគរ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

ស្ត្រីដែលមកលោតទឹកប៉ងបញ្ចប់ជីវិតខ្លួនឯងមាន ឈ្មោះ​ សំ​ អាយុ ប្រហែល​ ៥០ឆ្នាំជាង​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានឲ្យដឹង ថា មុនពេលកើតហេតុ​ គេឃើញស្ត្រីរងគ្រោះបានធ្វើ ដំណើរលើស្ពានជ្រោយចង្វារថ្មីទិសដៅពីកើតទៅ លិច​ ខណៈមក ដល់ចំណុចពាក់កណ្តាលស្ពនក៏បានឡើងទៅលើបង្កាន់ដៃស្ពាន​ក្នុងគោលបំណងលោត ទឹកសម្លាប់ខ្លួនតែមិនបានសម្រេចដោយសារប្រជា ពលរដ្ឋដែលឃើញហេតុការជួយចាប់និងប្រគល់សមត្ថកិច្ចយកទៅសាកសួរហើយអបរំកុំឲ្យគិតខ្លីដូចច្នេះទៀត ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចបាននាំស្ត្រីរងគ្រោះទៅធ្វើ ការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ​និងអប់រំ ហើយរង់ចាំសាច់ញាតិមកទទួលយកទៅ ផ្ទះវិញ៕

ចែករំលែកអត្ថបទ