ព័ត៌មាន​ជាតិ

ស្នងការបញ្ជាក់ថា​ មន្ត្រីនគរបាលឈ្មោះ​ ភា ស្រីល័ក្ខ​ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ​នគរ​បាល​ជាតិ តាំងពីថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨

ភ្នំពេញ៖​ ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំ​ពេញ​ បានបដិសេធ​ ថានិងសូមធ្វេីការបញ្ជាក់ជួនសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅថា មន្ត្រីនគរបាលឈ្មោះ ភា ស្រីល័ក្ខ ភេទ​ស្រី ឋាន:អនុសេនីយ៍ទោ អត្តលេខ ៧៤៨៤៥ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរ​បាល​ជាតិ តាំងពីថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨ មកម្លែះ​ ប៉ុន្តែប្រសិនបេីបុគ្គលរូបនេះប្រព្រឹត្តិបទល្មេីសផ្សេងៗ សូមបងប្អូនទៅដាក់ពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍ ខណ្ឌ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា​ការបដិសេធ​ នេះបានធ្វើឡើង​បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា​ ស្ត្រីនគរបាលរូបនេះដើរបោក​ប្រាស់គេ​ ៕

ចែករំលែកអត្ថបទ