Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិ

កិច្ចប្រជុំរវាងសមាគមមិត្តភាព កម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំរវាងសមាគមមិត្តភាព កម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងឯកឧត្តម វូ ម៉ៅ ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូសមាគម នៃសមាគមប្រទេសទាំងពីជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ក្នុងនាម ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សូមអគុណចំពោះឯកឧត្តម វូ ម៉ៅ ដែលបានដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំនាពេលនេះ ស្របតាមអនុស្សារណៈយោគយល់ រវាងសមាគមមិត្តភាព ទាំងពីដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលត្រូវប្តូរវេនធ្វើជាម្ចាស់ផ្ទះនៅខេត្តស្វាយរៀងនាពេលនេះ ដើម្បីទស្សនកិច្ច និងប្រជុំបូកសរុបការងារ និងលើកទិសដៅការងារ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពនៃប្រទេសទាំងពី។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា តាមរយៈសមាគមនៃប្រទេសទាំងពីរ គឺជាស្ពានក្នុងការភ្ជាប់នូវចំណងទាក់ទងមិត្តភាព នៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និត បន្ថែមទៀត ស្របតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវខិតខំពង្រឹងនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ឈរលើផលប្រយោជន៍ជាតិ នៃប្រទេសយើងទាំងពីរដោយត្រូវ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅ តាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា ដោយធ្វើឲ្យប្រសើរឡើងនូវសហប្រតិបត្តិការទាំងក្នុង វិស័យអប់រំ វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឲ្យមិត្តភាពកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អ និងឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម។

ជាងនេះទៅទៀត ត្រូវ​លើកទឹកចិត្ដ​ដល់​ថ្នាក់​មូលដ្ឋាននៃ ប្រទេស ទាំងពីរ ជា​ពិសេស​រវាងខេត្ដ ស្រុក និង​ឃុំ ដែល​មាន​​ព្រំដែន​ជាប់គ្នា រួមគ្នា​ពង្រឹង​កិច្ចសហការ ក្នុងក្របខណ្ឌ​សមាគម​មិត្ដភាព​ ដើម្បី​រិត​ចំណង​សាមគ្គីភាព មិត្ដភាព សហប្រតិបត្ដិការ និង​ការប្រាស្រ័យ​​ទាក់​ទង​គ្នាលើគ្រប់វិស័យ ក្នុង​នោះ​យកចិត្ដ​ទុក​ដាក់​រក្សា​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់នៅតាម​បណ្តោ​យ​ព្រំ​ដែនអោយបានល្អប្រសើរ៕

ចែករំលែកអត្ថបទ