Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

សង្វៀនជល់មាន់ដ៏ធំបើកលេងកណ្ដាលក្រុងក្រចេះលោក ស្នងការខេត្តមើលមិនឃើញ

ខេត្តក្រចេះ៖ ទីតាំងល្បែងសុីសងខុសច្បាប់សង្វៀនជល់មាន់ដ៏ធំមួយកន្លែងស្ថិតនៅកណ្ដាលក្រុងក្រចេះ កំពុងបើកលេងភ្នាល់ដាក់លុយរាប់ពាក់ដុល្លា យ៉ាងសប្បាយអឺងកង សមត្ថកិច្ច អាជ្ញាធរមិនហ៊ានក្អក ចំណែកលោក ស្នងការខេត្តក្រចេះមើលមិនឃើញ ។ សូមបញ្ជាក់ថាទីតាំងមួយនេះឋិតនៅក្នុងរបងថ្មដីឡូត៍មួយកន្លែងក្បែវត្ត ( ហុង ឡាំ ) ក្រុងក្រចេះ ស្ថិតនៅភូមិអូរឫស្សី១ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យអ្នកព័ត៌មានដឹងថា ទីតាំងជល់មាន់ មួយនេះបានបើកលេងជាយូមកហើយតែមិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចពាក់ពន្ធណាមួយមកបង្ក្រាបម្ដងណាឡើយ តែផ្ទុយទៅវិញជារឿយៗគេសង្កេតឃើញមាន សមត្ថកិច្ចខ្លះមកចូលលេងទៅ ធ្វើឲ្យបានបង់តម្លៃជា សមត្ថកិច្ច ។ ប្រជាពលរដ្ឋបានបន្តទៀតថា មិនតែប៉ុណ្ណោះពួក ព្រួយបារម្មណ៍សុវត្តភាពសន្តិសុខសង្គមរឿងចោរលួចចោរ ប្លន់និងអំពើហឹង្សាដែលកើតចេញពីសកម្មភាពល្បែងសុីសង នេះតែម្ដង ។

ដូច្នេះប្រជាពលរដ្ឋបានសូមណូមពរទៅលោកស្នងការខេត្តក្រចេះ មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបផង ៕

ចែករំលែកអត្ថបទ