Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តសាំយ៉ុងដឹកសិស្សរបស់សាលាអាល់​ហ្វាបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសបាក់ជើង

ភ្នំពេញ៖​ ស្ត្រីម្នាក់ត្រូវរងរបួសបាក់ជើងខាងស្ដាំខណៈពេលជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញត្រូវបានរថយន្តដឹកសិស្ស អាល់ហ្វា បុកត្រង់ចំណុចផ្លូវបំបែកជាបួន ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង ១១និងនាទីព្រឹកថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០១៩ ស្ថិននៅតាមផ្លូវបេតុងក្នុងបុរីចំការដូងភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោ។

អ្នកបើកបររថយន្តមានឈ្មោះ​ ផាន​ សុផាតអាយុ ៣៩ ឆ្នាំមុខរបរបើកបររថយន្តស្នាក់​នៅ​ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី ១​ ខណ្ឌ​ពោធិ៍សែនជ័យ។ ចំណែកស្ត្រីរងគ្រោះមិនបានបានស្គាល់អត្តសញ្ញាណទេ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ​បុរសខាងលើបើករថយន្តម៉ាកសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2V-0134 ដឹក​សិស្សសាលា អាល់ហ្វា ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជាផ្លូវបែកជាបួនជ្រុលបុកម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ 2004 ពាក់ស្លាកលេខភ្នំពេញ 1S- 43 41ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច​បំណងឆ្លងផ្លូវពេលមកដល់ចំណុចកើតហេតុត្រូវរថយន្តបុក បណ្ដាលឲ្យស្ត្រីម្នាក់ជិះម៉ូតូ​ឌុបខាង​ក្រោយរងរបួសបាក់ភ្លៅខាងស្ដាំ ចំណែកអ្នករត់ម៉ូតូឌុបរងរបួសកដៃ ភ្លាមៗ​នោះដែលស្ត្រីរងគ្រោះត្រូវរថយន្តសាមុយរបស់ពេទ្យសួគា៍ដឹកយកទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យកេតុមាលា។

ក្រោយពេលកើតហេតុឃើញមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនិង​រាយការណ៍មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះទៅវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោរង​ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ចែករំលែកអត្ថបទ