Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចរកឃើញសាច់សត្វក្នុងរថយន្តក្រុងនាំចូលពីប្រទេសថៃ​ជាង​១០០០គីឡូ

(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១៨នេះ​ កម្លាំងសមត្ថកិច្ចចម្រុះ និងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ កាំកុងត្រូល​ សមត្ថកិច្ចមូលដ្ឋាន​ បានចុះឆែកឆេររថយន្ត​ មួយគ្រឿង​ ដែលសង្ស័យថាលួចដឹកសាច់សត្វខូចគុណភាពដែលនាំចូលពីប្រទេសថៃ រឹបបានជិតប្រមាណជាង​ ១០០០គីឡូ។ ប្រតិបត្តិការ​នេះគឺធ្វើការឡើងនៅតាមបណ្តោយផ្លូវលេខ៣៨៤កែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​​ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ និងឧត្តមសេនីយ៍ទោ​ ឡុ​ង​ ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បានប្រាប់ឲ្យភ្នាក់ងារអង្គភាព​ Fresh News ដឹងថា​ ដោយនៅក្នុងការចុះឆែកឆេរនេះ​ គឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតមកដល់ចំណុចផ្លូវ៣៨៤​ កែងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ បានឃាត់រថយន្តក្រុង មួយគ្រឿង ពណ៌សលាយផ្កាយឈូក ពាក់ស្លាកលេខ ភ្នំពេញ 3C-7077 ដែលជារបស់ក្រុមហ៊ុនឯកជន ហើយកម្លាំងសមត្ថកិច្ចចម្រុះយើងបានធ្វើការឆែកឆេររកឃើញសាច់សត្វខូចគុណភាពដែលនាំចូលពីប្រទេសថៃ។

ក្រោយពីធ្វើការឆែកឆេររួចមក កម្លាំងសមត្ថកិច្ចចម្រុះបានហៅម្ចាស់រថយន្ត និងតំណាងក្រុមហ៊ុន យកទៅធ្វើការសាកសួរនៅនាយកដ្ឋាន និងបន្តនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ