Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន៦នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

ព្រះសីហនុ៖​ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ​ ចាប់ឃាត់ខ្លួនជនជាតិចិន៦នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់(ជន​ជាតិចិនដូចគ្នា)
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពីវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩​ នៅសង្កាត់​លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

ប្រតិបត្តការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ
តែទោះជាយ៉ាងណា​ សម្រាប់ព័ត៌មានលម្អិតនោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់​ឲ្យច្បាស់នៅឡើយទេ​ រង់ចាំការសួរនាំសិន។ បន្ទាប់ពី​ចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានរកឃើញ និងដកហូតខ្នោះដៃបានមួយចំនួន​ ។

បច្ចុប្បន្ន​ ជនសង្ស័យជាជនជាតិចិន​ ទាំងអស់​ត្រូវបានសមត្ថកិច្ច​ធ្វើការសាកសួរនិងកសាង​សំណុំរឿងចាត់ការបន្តតាមច្បាប់៕

ចែករំលែកអត្ថបទ