Wednesday, May 1, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សាហាវណាស់!!ព្រះអើយសម្លាប់មួយគ្រួសារយ៉ាងព្រៃផ្សៃរួចដុតផ្ទះកម្ទិចសាកសពចោល

ខេត្តក្រចេះ៖ គួរឲ្យរន្ធត់និងអាណោចអធម៌ដល់ក្រុមគ្រួសារជនរងគ្រោះមួយគ្រួសារត្រូវឃាតកឃោឃៅ សម្លាប់១រួចដុតផ្ទះកម្ទេចសាកសពទាំង៤នាក់ ចោល រួមមាន ប្តី ប្រពន្ឋ និងកូនប្រុស-ស្រី២នាក់ត្រូវបានគេប្រទះឃើញ ស្លាប់យ៉ាងអណោចអធម៌នៅផ្ទះក្នុងចម្ការរបស់ជនរងគ្រោះស្ថិតនៅលើកោះប្រឹម ខាងក្រោយភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

ហេតុការណ៍ឃាតកម្មនេះ ត្រូវបានគេចាត់ទុកថាជា អំពើរសម្លាប់មនុស្សយ៉ាងឃោឃៅនិងព្រៃផ្សៃបំផុតមួយដែលពុំធ្លាប់មាន គឺបានកើតឡើងតាំងពីពាក់ កណ្តាលយប់ថ្ងៃទី៩ ខែសីហាឆ្នាំ២០១៨ស្ថិតនៅផ្ទះចម្ការរបស់ជនរងគ្រោះ ស្នាក់នៅធ្វើចម្ការនៅឆ្ងាយពីភូមិហើយបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថ កិច្ច នគរបាលនៅ យប់ថ្ងៃទី១១ ខែសីហាឆ្នាំ២០១៨ ។

ការស្លាប់របស់គ្រួសារជនរងគ្រោះអស់មួយគ្រួសារខាងលើ ជំហ៊ានដំបូង សមត្ថកិច្ច ក៏ដូចជាពលរដ្ឋ បានសន្និដ្ឋានថា ជាករណីឧប្បត្តិហេតុភ្លើងឆេះផ្ទះបណ្តាលឱ្យស្លាប់ជនរងគ្រោះអស់មួយគ្រួសារក្នុងអណ្តាតភ្លើង ។ តែក្រោយពីសមត្ថកិច្ច បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងសាកសួរព័ត៌មានពីប្រជាពលរដ្ឋទើប សមត្ថកិច្ច បានសន្និដ្ឋានថា ករណីនេះជាអំពើឃាតកម្មវាយសម្លាប់ រួចដុតផ្ទះកម្ទេចសាកសពចោលតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីវែកមុខឃាតកដៃឆៅសម្លាប់យ៉ាងព្រៃផ្សៃនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ