Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!រថយន្តដឹកដែកបុកម៉ូតូពីក្រោយ​រួចកិនយុវជនម្នាក់ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ​៖​ យុវជនម្នាក់បានស្លាប់យ៉ាងអានោចអាធម៌នៅកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមផ្លូវត្រូវរថយន្តដឹកដែកធន់ធំបុកពីក្រោយនិងកិន​ កាលពីវេលាម៉ោង៩​និង៣០នាទីយប់ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៩​ នៅមិខវត្តព្រៃស្ពឺ​ តាមបណ្ដោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញយុវជន២​នាក់​ជិះមួយគ្រឿងម៉ូតូម៉ាក​ សុយសាគី​ លេត​ ពណ៍សពាក់ស្លាកលេខភ្នំពេញ1FA- 3875 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមា​នរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3C- 5352 ដឹកដែកធ្វេីដំណេីរមកពីក្រោយបុក​និងកិនបណ្តាលអោយបុរសម្នាក់ស្លាប់នឹងម្នាក់ទៀតរបួសធ្ងន់​-​ ចំណែកម៉ូតូរងការខូចខាត​ ស្ទេីទាំងស្រុង។

ក្រោយកេីតហេតុយុវជនដែលរបួសត្រូវបាន​បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែក​​រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែង​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

ចែករំលែកអត្ថបទ