Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

តៃកុង​ ស្ទើភ្លើង​ បើករថយន្តដឹកកម្មករ​រោងចក្រក្រឡាប់ស្លាប់២នាក់និង៣០នាក់ទៀត​របួសធ្ងន់ស្រាល


ស្វាយរៀង៖រថយន្ត​ កូរ៉េ​ ដឹកកម្មកររោងចក្រតៃកុង​ ស្ទើភ្លើង​បើក​ វ៉ាជែងមិនប្រុងប្រយត្ន័ក្រឡាប​ បណ្ដាលឲ្យ​ កម្មករប្រុសស្រី២នាក់​បានស្លាប់បាត់បង់ជីវិត​ និង៣០នាក់ទៀតរង​របួសធ្ងន់ស្រាល​៖​ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យ​រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ជាង៦ព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩​ នៅ​ចំណុច​ ភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត​ទាំង២​នាក់​មានឈ្មោះ ៖​ ១- រ៉ន ស្រីអូន ភេទស្រី បម្រើការងារនៅរោងចក្រ យូលី
ទី២- គង់ ចន្ធី ភេទប្រុស បម្រើការងារនៅ​រោងចក្រ យូលី។

-សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក ជីភូ ១៩នាក់ ក្រៅពីនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯទីរួមខេត្តស្វាយរៀង។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ​ បានអោយដឹងថា​ កម្មករ-កម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ដោយតៃកុង​ ដែលបើក​ ទើបតែចេះ​ ហើយបើក​លើកដំបូងនៅស្ទើ​ ហើយបាន​បើក​ វ៉ាជែង​ ម៉ូតូនៅពីមុខ​ ក្នុងល្បឿនលឿន​មិនប្រុងប្រយត្ន័​បណ្ដាលឲ្យក្រឡាប់តែម្ដង​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅ​ធ្វើការវាស់វែង​ យកទៅរក្សាទុកនៅអធិការ​ស្រុកស្វាយទាប​ រងចាំដោយស្រាយ​ពេល​ក្រោយ​។ ចំណែកសពជនងគ្រោះទាំង២នាក់​សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ