Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

មានករណីបាត់រថយន្តទៀទហើយនៅខណ្ឌដង្កោ

ភ្នំពេញៈ​ មួយរយះនេះគេសង្កេតថាមូលដ្ឋានខណ្ឌដង្កោ​ ជាពិសេសប៉ុស្តិដង្កោតែម្តង​ មានករណីបាត់រថយន្តញឹកញាប់ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្មរណ៍និងស្ទើតែអស់ទំនប់ចិត្តលើ​ សមត្ថកិច្ចពាក់ព័ន្ធ​ព្រោះពេលបាត់ហើយទៅដាក់ពាក្យបណ្ដឹងដូចជាមិនសូវស្វាងស្វែងស្រាវជ្រាវសោះ​ ជាក់ស្តែងកាលពី​វេលាម៉ោង​២រំលងអាធ្រាត​ឈានចូលថ្ងៃទី៣ខែកក្ដដាឆ្នាំ២០១៨នេះមានករណីបាត់ រថយន្តកាមេរីបាឡែនពណ៌ទឹកប្រាក់មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ 2AI-6321នៅក្នុងបូរីពិភពថ្មី​ ចំការដូង​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។