Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ឆក់បានសម្រេចទៀតហើយនៅខណ្ឌទួលគោក

ភ្នំពេញ៖ បុរសម្នាក់បើករ៉ឺម៉កកង់បីដឹកប្រពន្ធនិងកូនៗត្រឡប់មកលក់ផ្លែឈូក ខណៈមកដល់ពាក់កណ្ដាលផ្លូវត្រូវបានជន សង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័កូនស្រីបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង០០ នាទីទៀបភ្លឺ ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្ដោលផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។

បើតាមសម្ដីបុរសជាប្ដីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើត ហេតុពួកគាត់ប្ដីប្រពន្ធរួមទាំងកូនៗមានគ្នា៦នាក់បានត្រឡប់មកពីរលក់ផ្លែឈូកខ្ចីនៅឯផ្សារកណ្ដាល គោលបំណងត្រឡប់ទៅផ្ទះនៅឯសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ខណៈបើករ៉ឺម៉កកង់បីដឹកប្រពន្ធនិងកូនៗមកចំណុចកើត ហេតុ ស្រាប់តែលិចមុខជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ ៣គ្រឿងមិនចាំម៉ាក មកពីក្រោយជិះមកអែបរ៉ឺម៉ករបស់គាត់ រួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីរដៃកូនស្រីរបស់គាត់ដែលកំពង់តែលេងហ្គេម ភ្លាមៗនោះគាត់ក៏បានបើករ៉ឺម៉កដេញតាម តែដោយខ្វះការប្រុងប្រយត្ន័ជាអកុសល់ពេលកំពុងបើកដេញតាមស្រាប់តែរ៉ឺម៉កក្រឡាប់បណ្ដាលឲ្យប្រពន្ធរបស់គាត់ខ្ទាតចេញពីររ៉ឺម៉កបោកនិងថ្នល់រងរបួសធ្ងន់ ។ ចំណែកក្រុមជនសង្ស័យនាំគ្នាជិះម៉ូូតូគេចខ្លួនបាត់ស្រមោល។

បន្ទាប់មកគាត់និងកូនៗក៏បានលើកប្រពន្ធដាក់លើ រ៉ឺម៉កកង់បីដឹកទៅព្យាបាលនៅមន្ទីពេទ្យ និងរងចាំព្រឹកឡើងបានមកដាក់ពាក្យពណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក១ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ក្រុមជនសង្ស័យមកផ្ដន្ទាទោស ទៅតាមច្បាប់ ៕

ចែករំលែកអត្ថបទ