Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់និងថ្នាំញៀន២កញ្ជប់ត្រូវសមត្ថកិច្ចឃាត់ខ្លួននិង…

កណ្ដាល៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន
ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង៥០នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១៖ មានឈ្មោះ សរ ចិត្រា ហៅប៉ាវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជួញដូរ)។
ទី២៖ មានឈ្មោះ យ៉ែម ចាន់ណា ហៅស្គូល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរករកម្មករ សំណង់ មានទីលំនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់ថ្នាំញៀន)។

សមត្ថកិច្ចបានឲ្យដឹងថា វត្តុតាងដែលដកហូតបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់មធ្យម ៖ ២-ទូរស័ព្ទដៃ០១គ្រឿងម៉ាកខេមហ្វូនពណ៌ទឹកប្រាក់ ៖ ៣-ឧបករណ៌សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

សមត្ថកិច្ចបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានទទួលព័ត៌មាន មហាជន ថាមានជនសង្ស័យកំពុងជួញដូរនិងប្រើប្រាស់ថ្នាំញៀនក្នុងផ្ទះជនសង្ស័យឈ្មោះ យ៉ែម ចាន់ណា ហៅស្គូល ។ ភ្លាមនោះកម្លាំងជំនាញបាន សហការជាមួយប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ ចុះទៅដល់កន្លែង កើតហេតុបានឃើញជនសង្ស័យឈ្មោះ សរ ចិត្រា ហៅប៉ាវ នៅតាមផ្លូវមានការសង្សយ័កម្លាំងសមត្ថកិច្ចក៏បានសួរនាំនិងឆែកឆេរកឃើញមានថ្នាំញៀន០១កញ្ចប់មធ្យម ហើយជនសង្ស័យសារភាពថាថ្នាំញៀន នេះខ្លួនបានមកពីឈ្មោះ ថៃ ភេទប្រុស ជាអ្នកប្រើឲ្យយកទៅលក់ឲ្យគេ នៅ តាមផ្លូវក្បែរហាង បឹងកាឡូនៅក្នុងភូមិជាមួយ និងប្រាប់ទៀតថាមុនចេញមកពួកខ្លួនបានជក់ថ្នាំញៀន ជាមួយគ្នានៅផ្ទះ ជនសង្ស័យឈ្មោះ យ៉ែម ចាន់ណា ហៅស្គូល ។ បន្ទាប់មកកម្លាំងក៏បានបន្តទៅផ្ទះឃាត់ខ្លួន ជនសង្ស័យឈ្មោះ យ៉ែម ចាន់ណា ហៅស្គូល រួមនិងថ្នាំញៀនម៉ាទឹកកក០១កញ្ចប់មធ្យមទៀត ទុកលើ បាវក្នុងផ្ទះ ព្រមទាំងមានឧបករណ៌ប្រើប្រាស់ថ្នាំញៀនមួយចំនួន ចំណែកជនសង្ស័យឈ្មោះ ថៃ បានគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់ ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក អង្គស្នួលដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ