Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ១ក្រុមធ្វើសកម្មភាពធាក់វាយប្លន់ម៉ូតូបានសម្រេចព្យាយាមបើករត់ត្រូវប្រជាពរដ្ឋដេញយកបានមកវិញ

ភ្នំពេញ៖ ជនសង្ស័យ១ក្រុមជិះម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពដេញវាយនិងធាក់ឲ្យដួលប្លន់យកម៉ូតូឌ្រីមសង់បានសម្រេចហើយព្យាយាមបើករត់ត្រូវប្រជាពរដ្ឋឃើញបើក​រថយន្តដេញបុកពីក្រោយធ្វើឲ្យជនសង្ស័យទាំងនោះភ័យស្លន់ស្លោផ្ដួលម៉ូតូចោលជនរងគ្រោះចោល ក៏រត់ឡើងជិះម៉ូតូបក្ខពួកគេច​ខ្លួនបាត់ស្រមោលមិនរំខាន់ដល់សមត្ថកិច្ច។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង​១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី​១៧ ខែកក្ដដា ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ១៩៨៦កែងនិងផ្លូវ៥៩៨ក្នុងសង្កាត់ ភ្នំពេញថ្មី​ ខណ្ឌសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វន ចាន់រិទ្ធភេទ​ប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើការរត់ឯកសារ ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពីពីរងគ្រោះបានឲ្យដឹងថាមុន​កើត​ហើយរូបគាត់ជិះម៉ូតូឌ្រីមសង់ ពណ័ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ1HT-1902ជិះតាមបណ្ដោយផ្លវ១៩៨៦ទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏​ស្រាប់តែលេចមុខជនសង្ស័យ១ក្រុមជិះស្របគ្នាមកពីក្រោយធ្វើសម្មភាពធាក់ឲ្យដួលនិងវាយប្លន់យកម៉ូត ។ ឃើញសកម្មភាពដូចច្នោះរូបគាត់ជនរងគ្រោះបានដកសោរ​ម៉ូតូរត់គេចចូលផ្ទះប្រជាពរដ្ឋឲ្យគេជួយដោយឃើញឱកាសល្អក្រុមជនសង្ស័យបានលើម៉ូតូជនរងគ្រោះជិះរុញបំរុងគេចខ្លួនតែត្រូវប្រជាពរដ្ឋកំពុងតែបើករថយន្តឃើញហេតុការណ៏បើកដេញពីក្រោយនិងមិត្តភក្ត្រ័ជនរងគ្រោះម្នាក់ទៀតជិះដេញតាមផ្លូវ​ ៥៩៨​រហូតដល់កែងនិងផ្លូវ១៩៦៦ដោយឃើញសភាពមិនស្រួលជនសង្ស័យទាំងនោះបានផ្ដួលម៉ូតូជនរងគ្រោះនាំគ្នាជិះគេច បាត់ស្រមោលមិនរំខានដល់សមត្ថកិច្ចសែនសុខ។

ក្រោយកើតហេតុគ្មានសមត្ថកិច្ចណាម្នាក់មកកន្លែងកើតហេតុឡើយទោះបីជាសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទងក៏ដោយមានតែ
ប្រជាពរដ្ឋដែលជាអ្នកជួញដេញបានម៉ូតូមកវិញ។ហើយកបានឲ្យជនរងគ្រោះយកកាតគ្រីនិងឯកសារផ្សេងៗមកផ្ទៀងផ្ទាត់ត្រូវរូវហើយកប្រគល់ម៉ូតូឲ្យជនរងគ្រោះជិះទៅផ្ទះបាត់ទៅ៕