Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួចជាប់ខ្នោះរបស់គរបាលប៉ុស្ដិ៍ព្រែកប្រា

ភ្នំពេញ៖ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង​ ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីរ​បុតសជនជាតិ​ចិនម្នាក់បានសម្រេចរួចជិះម៉ូតូគេចខ្លួនចូលទៅ​បុរីជ្រោយបាសាក់ ត្រូវបានសមត្ថកិច្ចឃើញដេញតាមចាប់បានភ្លាមៗ ទើបបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង​៣០នាទី យប់ ទី៨ ខែកក្កដា ឆ្នាំ២០១៩​នៅ​តាមបណ្តោយផ្លូវ៣៦៩ ត្រង់ចំណុចស្ថានីយ៏ បូមទឹក ព្រះពន្លា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១៖មាន ឈ្មោះ វាទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅ​ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកឌុប)​។ ​ទី២៖មានឈ្មោះ ខុម រាជ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកឆក់)​អង្គុយពីក្រោយ។​ ចំណែកជនរងគ្រោះជាជនជាតិចិនមានឈ្មោះ Lyu GVONG (លី គ័ងនីង)ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក រោងចក្រយីវ៉ូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាល​ព្រែកប្រា បានឲ្យដឹងថាមុនកើត ហេតុកម្លាំង​ជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត​ មូលដ្ឋាន គោល​បំណង ទប់ស្កាត់បទល្មើសផ្សេងៗ ខណៈ​មក​ដល់ចំណុចកើតហេតុខាងក៏មានជនជាតិចិនម្នាក់កំពង់ឈរនិយាយទូរស័ព្ឌស្រាប់តែ​លេច​ មុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់​ស្លាកលេខកណ្តាល1S-3256មកពី​ក្រោយ តាមបណ្តោយផ្លូវ៣៦៩ ទឹសដៅពីជើងទៅត្បូង រួចធ្វើសកម្មភាពឆក់ទូរសព្ទ័iម៉ាក HVAWEI (ហ៊ួរ វ៉ៃ) មួយគ្រឿងដែររូបគាត់កំពុងឈរនិយាយបានសម្រេច ហើយជន​រងគ្រោះស្រែកឆោឡោឡើង។​ ចំណែកជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមៗ ខណៈពេលនោះសមត្ថកិច្ចបានជិះម៉ូតូដេញពីក្រោយ តាំងពីចំណុចកើតហេតុខាងលើ​រហូតដល់បុរីជ្រោយបាសាក់ ជនសង្ស័យ​ មានការ ភ័យស្លន់ស្លោកបានជិះម៉ូតូរត់ទាំងភ័យក៏ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បានភ្លាមៗ ។

  1. បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលព្រែកប្រា និងឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចបញ្ជូន​បន្តទៅអធិការខណ្ឌច្បារអំពៅដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ចែករំលែកអត្ថបទ