Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

នារីម្នាក់សង្ស័យខូចចិត្តរឿងស្នេហាផឹកស្រវឹង​លោទទឹកសម្លាប់ខ្លួនតែមិនសម្រេច

ភ្នំពេញ​៖​ នារីស្រស់ស្អាត់ម្នាក់សង្ស័យមាន​វិប្បត្តិស្នេហាបានមកអង្គុយផឹកស្រាក្រឡុកតែម្នាក់​ឯងហេីយបានលោតពីកន្កាន់ដៃមាត់​ទន្លេបំណងសម្លាប់ខ្លួនតែមិនបានសម្រេច​បណ្តាលអោយរងរបួសត្រូវបានបញ្ជូន​ទៅ​សង្គ្រោះភ្លាមៗ​ ៖​ ហេតុការភ្ញាក់ផ្អើលនេះបាន​កើតឡើងកាលពីវេលាម៉ោង២និង៤០នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៩​ នៅតូបស្រាក្រឡុកមួយកន្លែងខាងជេីងសាលាបឋសិក្សាជ្រោយចង្វា​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​។

នារីរូបស្រស់ដែលលោតទឹកប៉ងសម្លាប់ខ្លួន​មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ​ ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញនារីរូបស្រស់ខាងលេី​ មកអង្គុយផឹកស្រាក្រឡុកតែម្នាក់ឯង​ រយៈពេលយ៉ាងយូ​ហេីយបានចេញទៅបាត់មួយសន្ទុះក្រោយ​មកក៏មកវិញហៅស្រាក្រឡុកមកផឹកទៀត។
សាក្សីបន្តថា​ បន្ទាប់មកក៏ដេីរទៅអង្គុយយំ​នៅ​មាត់ទន្លេក្រោយមកស្រាប់តែលោតចុះទៅក្រោមបំណងសម្លាប់ខ្លួនតែលោតប៉ះច្រាំងទន្លេដែលគេចាក់បេតុងបណ្តាលអោយ​រងរបួសទេីបបង្កកាភ្ញាក់ផ្អេីលដល់អ្នកជិតខាងហៅរថយន្តសង្គ្រោះមកដឹកយកទៅ​មន្ទីរពេទ្យភ្លាមៗ៕

ចែករំលែកអត្ថបទ