Wednesday, November 13, 2024
Latest:
សន្តិសុខ​សង្គម

លោក ព្រុំ សំអុល នាយប៉ុស្តិ៍នគរបាលចំបក់មិនហ៊ានឃាត់ខ្លួនក្រុមក្មេងទំនើងព្រោះតែខ្លាចអស់ស័ក្កិ

ស្វាយរៀង៖ ក្មេងទំនើង១ក្រុមបានទៅអុកឡុកក្នុងកម្មពិធី មង្គលការមួយ កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង ជាង១០យប់ ស្ថិតនៅភូមិតានូរ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បណ្ដាលឲ្យបងប្អូនម្ចាស់កម្មពិធីព្រមទាំងភ្ញៀវដែលចូលរួមក្នុងកម្មពិធីនោះបានរងរបួសប៉ោងមុខប៉ោងមាត់៤ទៅ៥នាក់ ហើយក្រុមជនបង្កបានបែកគ្នាទៅផ្ទះរៀងៗខ្លួន ។ លុះព្រឹកឡើងថ្ងៃបន្ទាប់គឺថ្ងៃទី៩ខែឆ្នាំដដែលម្ចាស់កម្មពិធីនិងជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងហៅជនបង្កមកដោះស្រាយតែលោក ព្រុំ សំអុល មិនហ៊ាន(ហៅ) ក្រុម ជនបង្កឡើយ ដោយទុកបណ្ដែបណ្ដោយឲ្យពួកក្រុមជនបង្កទាំងនោះនាំគ្នាគេចខ្លួន បាត់អស់រហូតដល់ថ្ងៃទី២១ខែឆ្នាំដដែលទើបលោកនាយប៉ុស្តិ៍បានបញ្ជួនសំណុំរឿងឲ្យទៅថ្នាក់លើដើម្បីដោះស្រាយគេច យករួចខ្លួន ព្រោះក្រុមក្មេងទំនើងទាំងនោះសុទ្ធតែកូនក្មួយ របស់អ្នកធ្វើការធំនៅឯខេត្តស្វាយរៀង ។

ម្ចាស់កម្មពិធីមង្គលការត្រូវជាឪពុកកូនក្រមុំ មានឈ្មោះ ឃួន សុផល អាុយា៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ
ដោយឡែកក្រុមក្មេងទំនើង៤នាក់ដែលបានមកបង្ករបញ្ហាក្នុងកម្មវិធីមង្គលការកូនស្រីរបស់គាត់នោះមានឈ្មោះ ទី១ឈ្មោះ ដោក សង្ហា ហៅគឹម -ទី២ នួន ថា -ទី៣ ម៉ា យ៉េង -ទី៤ ម៉ុក ម៉ាទី -អ្នកទាំង៤នាក់រស់នៅភូមិឃុំកើតហេតុុជាមួយគ្នា។

យោងតាមសម្ដីម្ចាស់ដើមការបានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨ រូបគាត់បានរៀបចំមង្គលការកូន ស្រីរបស់គាត់នៅភូមិតានូរ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកេរ្តិ័យសយ៉ាងច្រើនកុះករនិងបានជួលក្រុមតន្ត្រីមកពីរខេត្ត ស្វាយរៀងមកលេងកំដរភ្ញៀវថែមទៀតផង ។
រូបគាត់បានបន្តទៀតថា គ្រាន់តែក្រុមតន្រ្តីចាប់ផ្ដើមលេងភ្លាមក៏ស្រាប់តែមានឈ្មោះ ដោក សង្ហា ហៅគឹម បានឡើងទៅលើឆាកទាច្រៀងរហូតសូម្បីតែអ្នកចំរៀងក្រុមតន្រ្តី ក៏ មិនបានច្រៀងផង រហូតដល់ម៉ោង១០និង០៨នាទីយប់ក្រុមតន្រ្តីបានសូមណូមពរអោយឈ្មោះ ដោក គឹម ចុះមករាំនៅខាងក្រោមឆាកវិញដើម្បីអោយក្រុមតន្ត្រីច្រៀងម្ដងនៅ ពេលនោះឈ្មោះ ដោក គឹម បានខឹងយ៉ាងខ្លាំងហើយក៏ចុះពីរ លើឆាកមកវ៉ៃទៅលើកូនក្មួយរបស់គាត់តែម្ដងនៅពេលនោះឈ្មោះ ដោក គឹម កំពង់តែវ៉ៃក៏ មានឈ្មោះអ្នកទាំង៣នាក់ ដែលជាបក្ខពួកក៏រត់ចូលមកជួយវ៉ៃដែរនិងបានបោក ចាន បោកកែវនិងតុបណ្ដោលអោយខូចខាតមួយចំនួន និងកូនក្មួយរបស់គាត់ក៏មានអ្នកខ្លះប៉ោមុខប៉ោងមាត់ផងដែរព្រមទាំងបណ្ដាលឲ្យភ្ញៀវភ័យខ្លាចរត់ចោលតុទាំងអ្នកខ្លះមិនទាន់និងបានចងដៃផង។

ជនរងគ្រោះបន្តទៀតថា រហូតមកដល់ថ្ងៃទី៦មិថុនាឆ្នាំ២០១៨ នេះមិនដឹងថាសំណុំរឿងរបស់គាត់ត្រូវសមត្ថកិច្ចបញ្ជួនទៅ ដល់ណាហើយទេបែជានៅស្ងាត់បាត់ឈឹងប្រហែលជាថ្នាក់ លើឃើញរឿងហើយខ្លាចធ្លាក់ដំណែងដូច លោកនាយប៉ុស្តិ៍ដែរហើយមើលទៅទើបមិនចាត់ការឬបិតក៏ សំណុំរឿងចោលមិនហ៊ានយកមកចាត់ការ ព្រោះតែកូនក្មួយអ្នកធំ ។

ពេលនេះជនរងគ្រោះបានលើកម្រាមដៃដប់សុំណូមពរដល់លោក ស្នងការនគរបាលខេត្តស្វាយរៀងមេត្តាយកសំណុំ រឿងរបស់គាត់មកដោះស្រាយនិងជួយអន្តរាគមន៍រកយុត្តិធម៌ជួនរូបគាត់ផង បើលោកស្នងការមិនដោះស្រាយនិងរក យុត្តិធម៌ជួនពលរដ្ឋនោះតើថ្ងៃមុនពលរដ្ឋសង្ឃឹមអ្វី? ៕