Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

ដោយសារតែថ្នាំញៀនលែងគិតអ្វីទាំងអស់!! ខឹងគេមិនលក់ថ្នាំញៀនអោយ ទាញដែកឆាបពីក្នុងហោប៉ៅចាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ដែលទាញដែកឆាបចាក់សម្លាប់ជនរងគ្រោះ ក្នុងករណីជម្លោះគ្រឿងញៀន កាលពីវេលាម៉ោង០២និង៣០នាទី យប់ឈានចូលថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ នៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពេលនេះត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនបានហើយ ។

ជនសង្ស័យឈ្មោះ វាន់ តាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកអនាម័យ នៅក្នុងកាស៊ីណូ DNA ស្តារ រស់នៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ចំណែកជនរងគ្រោះមានឈ្មោះ សុខ វិទូ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
ក្រោយឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ មុននិងខ្លួន ឈានដល់ការចាក់សម្លាប់ជនរងគ្រោះ ព្រោះជនរងគ្រោះមិនព្រមលក់គ្រឿងញៀនឲ្យ ថែមទាំងវាយខ្លួនយកលុយទៀតនោះ ខណៈខ្លួនកំពុងស្រវឹង ទើបខឹងសម្បាទាញដែកឆាបពីក្នុងហោប៉ៅ ចាក់ត្រង់ពោះផ្នែកខាងស្តាំមួយដែកឆាប បណ្តាលឲ្យរបួសធ្ងន់ បានស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនទៅកាន់មន្ទីរ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានតំកល់សពទុកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចំណែកជនសង្ស័យសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថចាត់ការបន្ត ៕