Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

លួចចំម៉ូតូជាប់ប្រព័ន្ធGPSរត់មិនរួចត្រូវជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់បុគ្គលិកហាងលក់ទូរសព្ទដៃមួយកន្លែងនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅក្នុងភូមិដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានសម្រេចតែត្រូវម្ចាស់តាមទាន់ស្រែកឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់បានវាយខ្នោះ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង ៣០នាទីរសៀលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៨ ។

ជនរងគ្រោះមានឈ្មោះ លីសារ អាយុ២១ ឆ្នាំមុខរបរ បុគ្គលិក ហាងលក់ទូរសព្ទ ស្នាក់នៅនៅក្នុងហាងលក់ទូរសព្ទដៃ ។
ចំណែកជនសង្ស័យមានឈ្មោះ ហេង ទី អាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំអូរឬស្សី ខណ្ឌ៧មករា ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស សេរី២០១៨ ដែលពាក់ស្លាកលេខ1GU-3790 មកពីខាងក្រៅចូលមកក្នុងហាងលក់ទូរសព្ទដៃ រួចបានដើរ ចូលទៅក្នុងហាងបាត់ដោយភ្លេចដកសោរចេញពីម៉ូតូស្រាប់ តែពេលនោះក៏មានជនសង្ស័យបានដើមកដល់ចំណុចមុខ ហាងក៏ឃើញម៉ូតូជាប់សោរក៏ធ្វើសកម្មភាពលួចម៉ូតូជិះចេញទៅបាត់សម្រោលតែម្ដង ។
មួយស្ទុះក្រោយមកម្ចាស់ហាងបាននាំបុគ្គលិកបើកប្រព័ន្ធ GPS ក៏នាំគ្នាដេញតាមរហូតដល់ម្ដុំស្តុបទេពផនក៏បានចុចផ្ដាច់ប្រព័ន្ធGPSដើម្បីពន្លត់ម៉ាស៊ីនម៉ូតូភ្លាមៗនោះជនសង្ស័យភ័យស្លនស្លោក៏រត់ចូលក្នុងហាងអ៊ិនធឺណេត ក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកធ្វើការឃាត់ខ្លួនប្រគល់មកអោយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ យកមកធ្វើការសាកសួរបន្ដ ។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យ២ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវីធី ៕

ចែករំលែកអត្ថបទ