Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់ព្រះអើយ!!ក្មេងប្រុសស្រីតូចៗ៤​នាក់ចុះលេងទឹកស្រះលង់ស្លាប់ទាំង៤នាក់គួរ​ឲ្យសង្វេក

ខេត្តតាកែវអាសួរក្មេងតូចៗប្រុសស្រីចំនួន៤នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអធម៌​​ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ខែមិថុនា២០១៩នៅភូមិត្រពាំងក្រឡាញ់ឃុំលំពង់ស្រុកបាទីខេត្តតាកែវ

សមត្ថកិច្ចបានអោយដឹងថាក្មេងប្រុសស្រីដែលលង់ទឹកស្លាប់ទាំង៤នាក់ខាងលើរួមមាន៖ទី០១ឈ្មោះហៀងសុខឃីមភេទស្រីអាយុ៥ឆ្នាំទី០២ឈ្មោះហៀងវីតភេទប្រុសអាយុុ០៣ឆ្នាំមានឱពុកឈ្មោះសួរសេហាក់និងម្តាយឈ្មោះផាន់ចាន់ណា

ក្មេងរងគ្រោះទី០៣ឈ្មោះនៅស្រីឡេងភេទស្រីអាយុ០៣ឆ្នាំនិងទី០៤ឈ្មោះនៅស្រីលាក់ភេទស្រីអាយុ០៤ឆ្នាំមានម្តាយឈ្មោះសេកស្រីម៉ុម

-​ សមត្ថកិច្ចបន្តថាមុនពេលកើតហេតុគឺក្មេងទាំង៤នាក់បាននាំគ្នាដើរលេងនៅវាលស្រែខណៈដែលមកដល់ចំនុចកើតហេតុចំងាយប្រហែលជាង២០០ម៉ែត្រពីផ្ទះក៏បាននាំគ្នាចុះលេងទឹកស្រះបណ្ដាលឲ្យលង់ទាំង៤នាក់ភ្លាមៗអ្នករស់នៅក្បែខាងបានប្រទះឃើញក៏បាននាំគ្នាចុះរាវរកឃើញស្រងមកលើគោកយកមកសង្គ្រោះបឋមតែជាអកុសលក្មេងៗទាំង៤នាក់បានស្លាប់បាត់បង់ជីវិតអស់ទៅហើយ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុប្រគល់សពអោយឪពុកម្ដាយរៀងៗខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ